ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ប្រតិភូក្រសួងសុខាភិបាលនិងអង្គការ WHO កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២១ ពិនិត្យវាយតម្លៃលើសេវាសុខាភិបាលលើការធ្វើចត្តាឡីស័កពលករខ្មែរនៅមណ្ឌល និងនៅមន្ទីរពេទ្យ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខភិបាល និងជាអ្នកនាំពាក្យ លោកស្រីលី អៃឡាន Li Ailan តំណាង អង្កការសុខភាពពិភពលោក(WHO) ប្រចាំនៅកម្ពុជា បានដឹកនាំគណៈប្រតិភូបានចុះមកពិនិត្យ វាយតម្លៃ និងផ្តល់ការណែនាំការងារបច្ចេកទេស លើការពិនត្យ និងព្យាបាលអ្នកវិជ្ជមានកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលឲ្យមានបានល្អប្រសើរ និងបានផ្តល់ជាម៉ាស៊ីនវាស់ចង្វាក់បេះដូងចំនួន០១គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់វេជ្ជបណ្ឌិតលោកសាស្ត្រចារ្យរដ្ឋមន្ត្រី ប្រគល់ជូនមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី នៅស្រុកមង្គលបូរី។
បន្ទាប់ពីចុះពិនិត្យការងារនៅមន្ទីរពេទ្យខេត្ត ប្រតិភូបានចុះពិនិត្យការងារនៅមព្ឌលចត្តាឡីស័កកម្រឹត២ (QC2) កងវ៉ា របស់រដ្ឋាភិបាលខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ ប្រតិភូត្រូវបានទទួលការស្វាគមន៍ ពីសំណាក់លោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត។ តំណាងស្ថាប័នសុខាភិបាលទាំង២និងរដ្ឋបាលខេត្ត ព្រមទាំងបានពិភាក្សាការងារសំខាន់ៗ លើរៀបចំទីកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ការគាំទ្រ និងការធ្វើចត្តាឡីស័ក របស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕