អភិបាល​រាជធានី​៖ ភ្នំពេញ​នាពេល​បច្ចុប្បន្ន​មាន​ភាព​ស៊ីវីល័យ​ទៅៗ ទាំង​មនុស្ស និង​ឧបករណ៍ប្រើប្រាស់​នានា​

​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ដោយ​មោទនភាព​ថា​៖ ការអភិវឌ្ឍ​នៅក្នុង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ បាន​ឈានដល់​ដំណាក់កាល​លើសពី​មធ្យម​ហើយ ដែល​រាជធានី​ភ្នំពេញ​ឥឡូវ​កាន់តែ​មាន​ភាព​ស៊ីវីល័យ​ទៅៗ ទាំង​មនុស្ស​និង​ឧបករណ៍ប្រើប្រាស់​នានា​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ​ថា​៖ រាជធានី​ភ្នំពេញ​បច្ចុប្បន្ន គឺមាន​ការរីកចម្រើន​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ប្រជាពលរដ្ឋ​រស់នៅ​មាន​ភា​ព​ស៊ី​វិ​ល័យ​ទាំង​សម្ភារ និង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីក្រុង​បច្ចុប្បន្ន​មានការ​រីកចម្រើន ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ​រីកដុះដាល​ជាច្រើន​ដូចជា​៖ មាន​អគារ​ខ្ពស់ៗ មាន​សាលារៀន មាន​មន្ទីរពេទ្យ មណ្ឌល​សុខភាព ពិសេស​មាន​ផ្លូវ​គមនាគមន៍​ដ៏​ល្អ​ងាយស្រួល​ធ្វើ ដំណើរ មាន​ភ្លើង​លម្អ​ចម្រុះ​ពណ៌​នាពេល​រាត្រី​ដ៏​ស្រស់ស្អាត​។

​លោក​អភិបាល​បាន​បន្តទៀតថា​៖ ក្នុងការ​ស្ថានភាព​ទីក្រុង​រីកចម្រើន​ឥតឈប់ឈរ​នេះដែរ ក៏ត្រូវ​មានការ​ចូលរួម​ពី​បណ្ដា​ប្រជាពលរដ្ឋ ក៏ដូចជា​ម្ចាស់​អាជីវកម្ម និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ទាំងអស់ ត្រូវ​ធានា​នូវ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​ឱ្យបាន​ខ្ជាប់ខ្ជួន ពិសេស​មាន​ទំនួល​ខុសត្រូវ​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ ដើម្បី​ចូលរួម​សម្អាត​ទីក្រុង​ឱ្យ​កាន់​តែមាន សោភ័ណភាព​ស្រស់ស្អាត​ជានិច្ច​។
​ចូលរួម​សប្បាយរីករាយ ដោយសារ​យើង​ជាទី​ក្រុង​កំពុង​អភិវឌ្ឍ ប៉ុន្តែ​មាន​ទិសដៅ​ខ្ពស់ជាង​មធ្យម​ដែរ​ហើយ ដែល​តម្រូវឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ កាល​មុន​ទីក្រុង​កំពុង​អភិវឌ្ឍ វា​មាន​បញ្ហា​ច្រើន អ៊ីចឹង​ត្រូវការ​អភិវឌ្ឍ ពីមុន​យើង​បិទ​ភ្នែក ពេល​ឡាន​ដឹក​ដី​ប្រឡាក់​បន្តិចបន្តួច​លើ​ដងផ្លូវ​យើង​សុខចិត្ត​ទ្រាំ ប៉ុន្តែ​ឥឡូវ​គឺ​អត់​ទេ ដឹក​ហើយ​ត្រូវតែ​លាង​ឱ្យ​ស្អាត ដែល​នេះ​ជា​កិច្ចការងារ​ត្រូវធ្វើ ដើម្បី​ចូលរួមចំណែក​ជាមួយនិង​ការអភិវឌ្ឍ ធ្វើយ៉ាងណា​អភិវឌ្ឍន៍​ទៅតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ មិនមែន​អភិវឌ្ឍន៍​មួយ​បំផ្លាញ​មួយ​ទេ គឺ​អត់​ចីរភាព​ទេ តែ​ឥឡូវនេះ​គឺ​ត្រូវតែ​ស្អាត​។​
​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ចូលរួម​ការថែរក្សា​នូវ​សណ្តាប់ធ្នាប់​នៅលើ​ដងផ្លូវ​ទាំងអស់គ្នា ដើម្បី​រក្សា​ឱ្យបាន​នូវ​ភាព​រៀបរយ និង​មាន​ភាពស្រស់ស្អាត​នៅក្នុង​ទីក្រុង​។​

​សូមបញ្ជាក់ថា​៖​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​អគារ​ខ្ពស់ៗ​ចាប់ពី​៧​ជាន់​ឡើងទៅ​រហូតដល់​ទៅ​ជាង​២០០០​អគារ​ស្ពាន​អាកាស​ថ្មើរជើង ចំនួន​៤​កន្លែង ហើយ​បើតាម​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កសាង​ស្ពាន​អាកាស​ថ្មើ​ជើង​ចំនួន​២៥​ទីតាំង​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប ទៅនឹង​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​និង​ទីក្រុង​មា ន​ភាព​ស៊ី​វិ​ល័យ និង​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ ប្រកបដោយ​សុវត្ថិភាព​។

​បន្ថែម​ពីនេះ​ទៀត​មាន​ស្ពាន​អាកាស​ចំនួន​៦​កន្លែង​គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ពាន​អាកាស ៥​មករា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ ដែល​ស្ពាន​នេះ​ក្រុមការងារ​បាននិងកំពុង​ស្ថាបនា​យ៉ាង​ញាប់ដៃ​ញាប់ជើង ដើម្បី​ឱ្យទាន់​តាម​ផែនការ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular