ដោយ: សុផល / ភ្នំពេញ: ផ្លាកលេខចាស់ៗ ដែលប្រជាពលរដ្ឋបានស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិ តាមបែបបទច្បាប់ដែលដោះស្រាយរួចរាល់ជាស្ថាពរ ចំនួន ១.៣៥៨ គូរ គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ត្រូវបានកាត់កម្ទេចចោល។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចផ្លាកលេខចាស់ៗ ចំនួន ១.៣៥៨គូ ដែលបន្សល់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ បានធ្វើការផ្ទេរកម្មសិទ្ធ តាមបែបបទច្បាប់ត្រឹមត្រូវ និងរួចរាល់ជាស្ថាពរ។
សូមបញ្ជាក់ថា៖ ផ្លាកលេខចាស់ៗ គិតចាប់តាំងពីទទួលបានសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ បានចេញសេចក្តីប្រកាសនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងមក៕