ដោយ: ប.ខុន / ភ្នំពេញ: ត្រីការហែ ឆ្ពិន កាប ទីឡាព្យាក្រហម និង ត្រីទាំឡាព្យាខ្មៅចំនួនបី រថយន្តធំដែលគេបាននាំចូលដោយគ្មានលិខិតអនុញ្ញាត ត្រូវបានចាប់ទុកដោយ រដ្ឋបាលជលផផលនៅរាជធានីភ្នំពេញ ក្នុងពេលយុទ្ធនាការទប់ស្កាត់ការផ្អាកនាំ ចូលផលផលិតផលជលផល តាមការសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំបានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី១២ខែមករាឆ្នាំ២០២១ថា នៅក្នុងយុទ្ធនាការចុះទប់ស្កាត់ការផ្អាក នាំ ចូលផល ផលិត ផលជលផល(ត្រីប្រា ត្រីពោ ត្រីអណ្តែងនិងត្រីឆ្តោ) ដឹក នាំ ដោយ នាយកដ្ឋាននិតិកម្មនិងវិវាទនៃរដ្ឋបាលជលផលកាលពីយប់ថ្ងៃទី១១ខែមករាបាន ឃាត់ទុករថយន្តធំចំនួនបីគ្រឿងដែលបានដឹកត្រីនាំចូល(ពីវៀតណាម)ដោយមិនមាន ច្បាប់។
រថយន្តធំទាំងបីគ្រឿងដែលត្រូវបានឃាត់និងរក្សាទុកនៅរដ្ឋបាលជលផលនេះ លោក ងិន ឌី និយាយថាមានដឹកត្រីការហែ ឆ្ពិន កាប ទីឡាព្យាក្រហមនិងត្រី ទាំឡាព្យាខ្មៅ ដែលមិនស្ថិតនៅក្នុងបញ្ជីដែលត្រូវឱ្យផ្អាកទេ តែការដឹកជញ្ជូននាំ គ្មានច្បាប់។ យុទ្ធនាការទប់ស្កាត់ការផ្អាក នាំចូលផលផលិតផលជលផលបានចាប់ផ្តើមអនុវត្តនៅយប់ថ្ងៃទី១១ខែមករា នៅទូទាំងប្រទេស។
លោក ហេង សុធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១២ខែមករាឆ្នាំ២០២១ថា ក្រុមរបស់លោកបានចេញធ្វើការហើយ ដោយសហការជាមួយនឹងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ តែមិនទាន់មានចាប់បានការដឹកជញ្ជូនត្រីត្រូវឱ្យផ្អាកនោះនៅឡើយទេ ថ្ងៃនេះបានដាក់កម្លាំងបន្ថែមទៀត ទៅតាមគោលដៅ និងបញ្ជូនទៅដល់មាត់ច្រកព្រំដែន ដើម្បីស្កាត់ការនាំចូលប្រភេទត្រីដែលបានឱ្យផ្អាកនាំចូល។
យុទ្ធនាការទប់ស្កាត់ការផ្អាក នាំចូលផលផលិតផលជលផល (ត្រីប្រា ត្រី ពោ ត្រីអណ្តែងនិងត្រីឆ្តោ)នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីការផ្អាកនាំចូល (ត្រីប្រា ត្រី ពោត្រីអ ណ្តែ ង និងត្រីឆ្តោ) ជាបណ្តោះអាសន្ន កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២១រួចមក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២១ បានប្រកាសព័ត៌មានថាអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ ការសិក្សា ឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ វារីវប្បករ នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ត្រីទឹកសាបបាទី ខេត្តព្រៃវែងដែល សម្តេចតេជោបានណែនាំហើយណែនាំទៀតឱ្យប្រើប្រាស់ឱកាសមាស ក្នុងការដាំដុះ ចិញ្ចឹមត្រីនិងសត្វ ដើម្បីឈានទៅដល់ការកាត់បន្ថយការនាំចូល និងផ្អែកតាមសំណូមពររបស់សមាគមនវារីវប្បករនៅកម្ពុជាផង ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានធ្វើការពិនិត្យនិងពិចារណាក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផល ដែលវារីវប្បករក្នុងស្រុកអាចផលិតបានដូចជាត្រី ប្រា ត្រាំពោ ត្រីអណ្តែង និងត្រីឆ្តោជាដើម ដើម្បីជួយដោះស្រាយបញ្ហាប្រឈម ទីផ្សារផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន រួមចំណែកក្នុងការផលិតក្នុងស្រុកឱ្យ បាន ខ្លាំង ក្លានិងឈានទៅរកការនាំចេញពេលខាងមុខ។
ក្នុងសេចក្តីប្រកាសព័ត៌មានសរសេរទៀតថា ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ សង្កេតឃើញថាមានក្រុម អាជីវករនាំចេញនាំចូលផលផលិតផលជលផលមួយចំនួន មានការមិនពេញចិត្តចំពោះចំណាត់ការ នៃការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផល ដែលអាចផលិតបាននៅក្នុងស្រុកនាពេលកន្លងមក។ ដូចនេះដើម្បីដោះស្រាយបញ្ហាខាងលើ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធ រួមមានសមាគមនវារីករនៅកម្ពុជា និងតំណាងអាជីវករនាំចេញនាំចូលផលផលិតផលជលផល និងបានព្រមព្រៀងគ្នាអនុវត្តនូវវិធាន ការបន្ទាន់មួយចំនួនដូចខាងក្រោម៖
- សមាគមនវារីវប្បករនៅកម្ពុជាត្រូវរៀបចំផ្តល់នូវពត៍មានដែលទាក់ ទងទៅ នឹង ប្រភេទបរិមាណផលផលិតផលវារីវប្បកម្មដែលត្រូវដល់ពេលប្រមូលផលនៅ តាមខែនីមួយៗដល់អាជីវករប្រមូលទិញនាំចេញនាំចូលផលផលិតផលជលផលដើម្បីចុះប្រមូលទិញផលផលិតផល ជលផល ដែលផលិតបាននៅក្នុង ស្រុកទាំង នោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
- តំណាងអាជីវករនាំចេញ នាំចូលផលផលិតផលជលផលបានយល់ព្រម ផ្អាកនូវការស្នើសុំនាំចូលប្រភេទត្រីដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែងនិងត្រីឆ្តោ ព្រមទាំងប្រភេទត្រីមួយចំនួនទៀត ដែលអាចចញ្ចឹម បានក្នុងស្រុកតាមការជូនដំណឹងរបស់សមាគមនវារីវប្បករនៅកម្ពុជា។
- តំណាងអាជីវករនាំចេញនាំចូលផលផលិតផលជលផល បានឯកភាព ក្នុងការបង្កើតនូវសមាគមន និងបណ្តុំអ្នកប្រមូលទិញផលផលិតផលជលផល នៅតាមតំបន់ដើម្បីប្រមូលទិញផលផលិតផលជលផល ដែលផលិតបាន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានសរសេរទៀតថា ចំពោះការនាំចូលឆ្លង កាត់ផលផលិតផលជលផលតំណាងអាជីវករនាំចេញនាំចូលផលផលិតផលជលផលធានាថា នឹងមានការចុះបញ្ជីទទួលស្គាល់នៅដើមទី និងចុងទីពីមន្ត្រីជលផលមានសមត្ថកិច្ច និងធានាថា មិនមានទម្លាក់ចែកចាយផលផលិតផល ជលផល ឆ្លងកាត់នេះចូលទៅក្នុងទីផ្សារ ក្នុងស្រុកឡើយ៕