អាជ្ញាធរ​ចុះ​ផ្អាក​សំណង់​ខុស​ប្លង់​ស្ថាបត្យកម្ម​រំលោភ​ក្នុង​បុរី​ខាំ​ខូ​ស៊ី​ធី​

957
ចែករម្លែក

(​ភ្នំពេញ​) ៖​គណៈបញ្ជាកា​ឯកភាព​ខណ្ឌឫស្សីកែវ​កាលពី​រសៀល​ថ្ងៃទី៑​១៤​ខែកក្កដា ឆ្នាំ​២០១៧​បានធ្វើ​ការចុះ​ផ្អាក​សំណង់​ខុស​ប្លង់​ស្ថាបត្យកម្ម​ធ្វើ​របង​បេតុង​មួយកន្លែង​នៅក្នុង​បុរី​ខាំ​ខូ​ស៊ី​ធី​ដែលមាន​ទំ​ហ៊ំ​៦​ម៉ែត្រ​គុណ​២​ម៉ែត្រ ត្រូវបាន​ឈ្មោះ ឃឹម កែវ​វាសនា ជា​ម្ចាស់ផ្ទះ​លេខ តេ​១០៤-៦ នៅ​បុរី​ខាំ​ខូ​ស៊ី​ធី​ភូមិ​គង្គា​ផុស​សង្កាត់​ទួល​សង្កែ​២ខណ្ឌឫស្សីកែវ​។

ដោយ​ឈ្មោះ ឃឹម កែវ​វាសនា នេះ​មិន​គោរព​តាម​ការណែនាំ និង​កិច្ចសន្យា​របស់​សាលាខណ្ឌ ដែល​ធ្លាប់​ហាមឃាត់​ម្តង ព្រមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​កាលពីពេល​កន្លងមក ប៉ុន្តែ ម្ចាស់ផ្ទះ នៅតែ​បញ្ជារ​ឱ្យ​ជាង​បន្ត​ការសាងសង់​យ៉ាង​គគ្លើន ខណៈ​អាជ្ញាធរ​កំពុង​ជាប់រវល់ ។

ការចុះ​ផ្អាក​សកម្មភាព​ធ្វើ​សាងសង់​នោះ​ដោយ​អាជ្ញាធរ​ខណ្ឌ និង​កម្លាំង​សន្តិសុខ​ខណ្ឌ ទទួលបញ្ជារ​ពី លោក ជា​ពិសី​ប្រធាន​គ​ណះ​បញ្ជារ​ការឯកភាព​ខណ្ឌ​ឫស្សីកែវ និង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​បុរី​ខាំ​ខូ​ស៊ី​ធី កន្លងមក ។​អាជ្ញាធរ​ខណ្ឌ​បានឱ្យដឹងថា ម្ចាស់ផ្ទះ​នេះ​មានការ​រឹង​រុស​ណាស់ គេ​មិន​ខ្លាច​អាជ្ញាធរ​ឡើយ ។​

ពាក់​ព​ន្ធ័​នឹង​ការចុះ​ហាមឃាត់​សំណង់​ខាងលើភ្នាក់ងារយកព័ត៌មានរស្មីកម្ពុជា​មិនអាច​សុំ​ការបំភ្លឺ​ពី​ម្ចាស់ផ្ទះ​បាន​នោះទេ ៕

អាជ្ញាធរ​ចុះ​ផ្អាក​សំណង់​ខុស​ប្លង់​ស្ថាបត្យកម្ម​រំលោភ​ក្នុង​បុរី​ខាំ​ខូ​ស៊ី​ធី​(រូប៖ម៉េងសែ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ