Home ការកំណត់ មិនបាច់​ទៅណា​...

មិនបាច់​ទៅណា​ឆ្ងាយ​ទេ​! តាមរយៈ​វី​ង អ្នក​អាច​ផ្ញើ​ឬ​ដក​ប្រាក់​បាន​ជិត​១៩៥​ប្រទេស​

​ដោយៈ​សុផល​/​ភ្នំពេញ​៖មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ​និង​ឈរ​តម្រង់​ជួរ​នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ​។​ឥឡូវនេះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា​ទៅ​សាច់ញាតិ​របស់​អ្នក​ជិត​១៩៥​ប្រទេស​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western Union)​ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត​។​

​ជាមួយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារ​ឯកទេស​វី​ង Western Union ដោយ​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង​បន្ទាប់មក​បំពេញ សំណុំបែបបទ​ផ្ទេរប្រាក់ នោះ​លោក អ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជាទៅជិត​១៩៥​ប្រទេស​បាន​យ៉ាង​ងាយស្រួល​បំផុត​។កាន់តែ​ពិសេស​ទៅទៀត​នោះអ្នក​ក៏​អាច​ដក​ប្រាក់​បញ្ញើរ​ពី​បរទេសតាមរយៈ​ភ្នាក់ងារ​វី​ង​បាន យ៉ាង​រហ័ស​ផងដែរ​។

​ប្រសិនបើ​អ្នក​មិន​ចង់​ដក​សាច់ប្រាក់​ទេ លោកអ្នក​គ្រាន់តែ​ប្រើ លេខ​កូដ​ទៅ​វី​ង (Code2Wing)ដោយ​ចូលទៅក្នុង​កម្មវិធី Wing Money Appបន្ទាប់មក​ជ្រើស​រើ​ស “​ផ្ទេរប្រាក់​” បន្ទាប់មកទៀត​ជ្រើសរើស “​លេខ​កូដ​ទៅ​វី​ង​”និងជ្រើសរើស Wes​ter​n Union និង​បញ្ចូល​លេខ​កូដ​១០​ខ្ទង់​ដែល​បាន​ពី​អ្នក​ផ្ញើ នោះ​ទឹកប្រាក់​នឹង​រត់​ចូល​ទៅ​ក្នុង គណនី​វី​ង​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​។​

​គួរ​បញ្ចាក់​ផងដែរ​ថា រាល់​ការធ្វើ​ប្រតិបត្តិការ Western Union ជាមួយ​វី​ង​លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់ Airpod​ចំនួន​៣​រង្វាន់​និង​នាឡិកា​AppleWatch​ចំនួន​១​រង្វាន់​ជា​រៀងរាល់ខែ​រួមទាំង​រង្វាន់​ធំ​iPadPro​ចំនួន​១​គ្រឿង​ផងដែរ​។​ការផ្តល់ជូន​ដ៏​ពិសេស​នេះ​នឹង​រាប់​ចាប់ពី​ខែធ្នូ​ឆ្នាំ​២០២០​រហូតដល់​ខែកុម្ភៈ​ឆ្នាំ​២០២១​។​ក្រុមការងារ​ធនាគារ​ឯកទេស​វី​ង​នឹងធ្វើ​ការទំនាក់ទំនង​ទៅ​អ្នក​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ទាំងនេះ​៕Ph


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular