Home ព័ត៌មានសំខាន់ៗ ក្រសួង​ការងារ...

ក្រសួង​ការងារ ជូនដំណឹង​ពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៤៦ ជូន​កម្មករនិយោជិត​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ

ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយទៀត​ស្តីពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៤៦ ជូន​កម្មករនិយោជិត​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ខាងលើនេះ​បានឱ្យដឹងថា​ចំពោះ ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៤៦​នេះ មាន​កម្មករនិយោជិត​សរុប​ចំនួន ២៣២៨​នាក់ នៅ​រោងចក្រ​-​សហគ្រាស​ចំនួន ២៧ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ (​ដូច​មានភ្ជាប់​នៅក្នុង​ឧបសម្ព័ន្ធ​) ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​ជុំ​ទី​៣ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​៕

(​សូម​មើល​សេចក្តីជូនដំណឹង​ខាងក្រោម​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular