ប្រែសម្រួល : កញ្ញាដាលីស ៖ វាមាន “គ្រោះថ្នាក់នៃការកើនឡើងជម្លោះ” យ៉ាងធ្ងន់ធ្ងរ ប្រសិនបើរដ្ឋបាលលោកចបៃដិនមិនដកចេញវិញនូវសេចក្តីសម្រេចរបស់រដ្ឋបាលត្រាំកាលពីចុងសប្តាហ៍ដើម្បីដកការរឹតបន្តឹងដែលបានដាក់ចេញដោយខ្លួនឯងទៅលើទំនាក់ទំនងរវាងតៃវ៉ាន់និងវ៉ាស៊ីនតោន នេះយោងតាមលោកស្រី ស្រីកាន់ កុនដាផាលីសាស្ត្រាចារ្យសិក្សាអំពីចិននៅសាកលវិទ្យាល័យចាវ៉ាហាឡាល់នេរុ (JNU) នៃក្រុងញូវដែលីប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន Sputnik ។
នៅក្នុងការវិវត្តសភាពការណ៍សំខាន់មួយ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវបានថ្លែងថាសហរដ្ឋអាម៉េរិកនឹងលុបចោលនូវការរឹតត្បិតដាក់ចេញដោយខ្លួនឯងនៅក្នុងការទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយខេត្តផ្តាច់ខ្លួនរបស់ចិនមួយនេះ។ ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី ខេលីក្រូហ្វទៅកាន់ទីក្រុងតៃប៉ិនៅសប្តាហ៍នេះនឹងត្រូវធ្វើឡើងក្រោមបទប្បញ្ញត្តិថ្មី។
“សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេស ម៉ៃ ផមផេវស្តីពីការដកការរឹតត្បិតនេះ” គឺជារឿងរបស់រដ្ឋបាលមួយ ដែលអាចដកចេញវិញបានដោយប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិនប្រសិនបើគាត់សម្រេចចិត្តដក។ គ្រោះថ្នាក់នឹងកើនឡើង ប្រសិនបើបៃដិនមិនធ្វើអន្តរាគមន៍! ការសងសឹករបស់ចិនអាចបង្កើនការខាតបង់សម្រាប់ភាគីទាំងពីរ។ លោកស្រីកុនដាផាលីនិយាយថាកោះតៃវ៉ាន់បានក្លាយជាចំណុចក្តៅគគុកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និង បានឆ្លងកាត់វិបត្តិធំៗចំនួនពីរក្នុងឆ្នាំ ១៩៥៨ និង ១៩៩៤។
ការរឹតត្បិតនេះគឺសំដៅហាមឃាត់ទីកន្លែងដែលមន្ត្រីមកពីតៃវ៉ាន់និងសហរដ្ឋអាម៉េរិកអាចជួបគ្នានិងរឹតត្បិតមន្ត្រីជាន់ខ្ពស់អាម៉េរិកមិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយទីក្រុងតៃប៉ិក្នុងចំណោមពិធីសារការទូតដទៃទៀតស្របតាមការប្តេជ្ញាចិត្តរបស់វ៉ាស៊ីនតោនចំពោះគោលនយោបាយចិនតែមួយ។
លោកស្រីកុនដាផាលីនិយាយថា “ជាក់ស្តែងការរឹតត្បិតខ្លះក៏រួមបញ្ចូលការហាមឃាត់អាហារថ្ងៃត្រង់ឬកិច្ចប្រជុំអាហារពេលល្ងាចរវាងក្រុមមន្ត្រីផងដែរ”៕
ជម្លោះអាចកើនឡើងរវាងចិននិងអាម៉េរិក បើបៃដិនមិនដកច្បាប់ថ្មីរបស់ត្រាំដាក់លើតៃវ៉ាន់