Home ព័ត៌មានជាតិ សន្តិសុខ បុរស​ជនជាតិ​ច...

បុរស​ជនជាតិ​ចិន​ម្នាក់ ដឹក​បន្លែ​សាច់​ឱ្យ​ម៉ូយ ដួល​ស្លាប់ ក្បែរ​បង​ផ្ទះ​វីឡា​

ដោយៈ អង្គា​រ៍​ហេង​/​ភ្នំពេញៈ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​កំពុងបើក​ម៉ូតូ ហុងដា វ៉េវ អាល់​ហ្វា ដឹក​អីវ៉ាន់​ឲ្យ​ម៉ូយ ចុះ​ពីលើ​ម៉ូតូ​អែប​នឹង​របង​ផ្ទះ​វីឡា មួយកន្លែង បាន ៥​នាទី ដួល​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង នៅវេលា​ម៉ោង ៩​និង​៣០ នាទី ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​បេតុង ក្នុងភូមិ​បុរី ១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

​តាម​ប្រភពព័ត៌មាន ពី​បងប្អូន​ប្រជាពលរដ្ឋ បានឱ្យដឹងថាៈ ជនជាតិ​ចិន​ដែល​ដួល​ស្លាប់​នេះ ជា​អ្នក​ដឹក​បន្លែ សាច់ ឲ្យ​ជនជាតិ​ចិន​គ្នាឯង តាម​ផ្ទះ បន្ទាប់ពី​ដាក់​អីវ៉ាន់ ឲ្យ​ភ្ញៀវ​រួចរាល់​ហើយ ក៏​អង្គុយ​សំរាក​អែប​ផ្ទះល្វែង មួយកន្លែង ក្នុង​ទីតាំង​ខាងលើ បាន​មួយសន្ទុះ ក៏​ដួល​ដាច់ខ្យល់ ស្លាប់ ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។ បន្ទាប់មក ប្រជាពលរដ្ឋ បាន​រាយការណ៍​ប្រាប់ ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​កន្លែង​ទីតាំង​កើតហេតុ ភ្លាមៗ ដើម្បី​ពិនិត្យ​និង​ធ្វើ​កោសល្យ វិច័យ ។ តាម​ការសន្និដ្ឋាន ជំហាន​ដំបូង សមត្ថកិច្ច​ជំនាញ កោសល្យវិច័យ បាន​បញ្ជាក់ថា ការស្លាប់​របស់​ជនជាតិ​ចិន​ម្នាក់នេះ គឺ​ដោយសារ​គាំងបេះដូង​។ ក្រោយ​កើតហេតុ សព​ត្រូវបាន​រថយន្ត​សាមុយ ដឹកបញ្ជូន​ទៅកាន់​វត្ត​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular