គណៈ​គ្រប់គ្រង​សាលា​បង្ហាញ​ពី​ម​ហិ​ច្ឆតា​ជំរុញ​វិទ្យាល័យ​វត្ត​បារាយណ៍​វិហារ​ពីរ​ឲ្យ​ឈានដល់​ថ្នាក់​គំរូ​ប្រចាំ​ស្រុក​

​ដោយៈ​យោធិន​/​តាកែវៈ​ថ្នាក់ដឹកនាំ​គណៈ​គ្រប់គ្រង​សាលាបឋមសិក្សា​និង​វិទ្យាល័យ​វត្ត​បារាយណ៍​វិហារ​ពីរ​បានបង្ហាញ​ពី​ម​ហិ​ច្ឆតា​ក្នុងការ​ដណ្តើម​យ​កម្រិត​ថ្នាក់​គំរូ​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​នេះ ដោយ​យក ចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​បង្កើន​សន្ទុះ​វិស័យ​អប់រំ​សិក្សា​ដល់​សិស្សានុសិស្ស​គ្រប់ថ្នាក់​។​

​ការប្តេជ្ញាចិត្ត​នេះ ត្រូវបាន​លើកឡើង​ដោយ​ថ្នាក់ដឹកនាំ​គណៈ​គ្រប់គ្រង​សាលា​ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ ដែល​បាន​ដំណើរការ​ប្រារព្ធ​ធ្វើឡើង​នៅ​វិទ្យាល័យ​វត្ត​បារាយណ៍​វិហារ​ពីរ ស្ថិតនៅ​ភូមិ​បារាយណ៍ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង​ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ។​

​តាម​ការលើកឡើង​រប​ស់​គណៈនាយក​វិទ្យាល័យ​បាន​បញ្ជាក់ថា នា​ឆ្នាំ​២០០៥-២០០៦ វិទ្យាល័យ​វត្ត​បារាយណ៍​វិហារ​ពីរ គឺជា​អនុវិទ្យាល័យ​នៅឡើយ​ដោយបាន​ខ្ចី​អគារសិក្សា​របស់​បឋម​សិក្សា​បារាយណ៍​រហូតមកដល់​ឆ្នាំ​២០១៨-២០១៩ ទើបបាន​បង្កើតជា​វិទ្យាល័យ​ឆ្លើយតប​តាម​កំណើន​របស់​សិស្សានុសិស្ស​ក្រោម​កិច្ច​ជ្រោមជ្រែង​ពី​សំណាក់​ព្រះគ្រូ​ចៅអធិការ​វត្ត​បារាយណ៍​វិហារ​ពីរ លោក​ម៉ម សំ និង​លោកស្រី​ជា​ភរិយា ព្រមទាំង​គណៈកម្មការ​អាចារ្យវត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​ព្រមព្រៀងគ្នា​បង្កើត​អនុវិទ្យាល័យ​ទៅជា​វិទ្យាល័យ​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩​។​

​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​នេះ វិទ្យាល័យ​វត្ត​បារាយណ៍​វិហារ​ពីរ មាន​អគារសិក្សា​ចំនួន​៣ និង​ទីចាត់ការ​មួយ​ខ្នង​៣​បន្ទប់ សរុប​២៣​បន្ទប់ មាន​សិស្ស​សរុប​ចំនួន​៤៣៤​នាក់ ស្រី​២២៧​នាក់​។ បុគ្គលិក​សរុប​២១​នាក់ ស្រី​៨​នាក់ និង​កម្រិត​ឧ​ត្ត​ម​១១​នាក់ ស្រី​៥​នាក់​។​

​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស ទាំង​កម្រិត​បឋម និង​វិទ្យាល័យ​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ ប្រមាណ​ជាង​៤០០​នាក់ លោក​ម៉ម សំ បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​សារ​បើក​បវេសនកាលរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​ជូន​ដល់​ចៅ​សិស្សានុសិស្ស និង​ក្រើន​រំ​ឮ​ក​ដល់​សិស្សានុសិស្ស​គ្រប់​កម្រិត​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ជាប់​ជាប្រចាំ​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា សំដៅ​ការពារ​ឲ្យ​បាន​ដាច់ខាត​កូ​វីដ​-១៩​។​

​សូមបញ្ជាក់​បន្ថែម​ផងដែរ​ក្នុង​កិច្ច​រួមចំណែក​កសាង អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​វិទ្យាល័យ​វត្ត​បារាយណ៍​វិហារ​ពីរ​ខាងលើ​នេះដែរ លោក​ម៉ម សំ និង​លោកស្រី​ជា​ភរិយា​ព្រមទាំង​ក្រុមការងារ​បាន​ផ្តល់នូវ​ថវិកា​ជា​បន្តបន្ទាប់​ក្នុង​ការកសាង​សួនច្បារ អណ្តូងទឹក​ក្លោងទ្វារ រូបសំណាក​ព្រះសង្ឃរាជ​ជួន ណាត អគារសិក្សា និង​សមិទ្ធផល​ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ​។​

​ក្នុងឱកាស​ជួបជុំ​នា​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ លោក​ម៉ម សំ ក៏បានផ្តល់​នូវ​សម្ភារៈ​សិក្សា​ជា​កិច្ច​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស និង​ផ្តល់​ថវិកា​ជូន​ដល់​លោកគ្រូ អ្នកគ្រូ ព្រម​ទាំ​គណៈ​គ្រប់គ្រង​សាលា​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular