ផ្តល់​អង្ករ ២.០០០ គីឡូក្រាម ដល់​រដ្ឋបាល​ស្រុក​មង្គល​បូរី សម្រាប់​យកទៅ​បែងចែក ដល់​ពលរដ្ឋ​ខ្វះខាត​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត និង​លោក​សាស្ត្រាចារ្យ ដុំ វណ្ណឌី អនុប្រធាន មន្ទីរ​ពាណិជ្ជកម្ម នៃ​ខេត្តបន្ទាយមានជ័យ បាន​ឧបត្ថម្ភ​ជា​អង្ករ ក្នុង​ម្នាក់ ១ តោន សរុប ២ តោន (​ស្មើនឹង ២.០០០ គីឡូក្រាម​) ជូន​ដល់​ប្រធាន​ក្រុមការងារ ថ្នាក់​ខេត្ត ចុះជួយ​ស្រុក មង្គល​បូរី សម្រាប់​យកទៅ​បែងចែក ដល់​ប្រជាពលរដ្ឋ ខ្វះខាត​ជីវភាព នៅតាម​ភូមិ ក្នុងស្រុក​នោះ ។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​មង្គល​បូរី កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ បាន​ថ្លែង​អំណរ​អរគុណ ចំពោះ​លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្ត និង​លោក​សាស្ត្រាចារ្យ ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម នៃ​ខេត្តបន្ទាយមានជ័យ ដែល​បាន​ឧបត្ថម្ភ​ជា​អង្ករ ក្នុង​ម្នាក់ ១ តោន សរុប ២ តោន (​ស្មើនឹង ២.០០០ គីឡូក្រាម​) ដល់​លោក ដើម្បី​យកទៅ​ប្រគល់ជូន រដ្ឋបាល​ស្រុក​មង្គល​បូរី សម្រាប់​ទុក​ចែកជូន បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ទាំង ១៣ ឃុំ ក្នុងស្រុក​មង្គល​បូរី​។​

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​ម​ង្ក​ល​បូរី សន្យា​ប្រើប្រាស់ និង​បែងចែក​អង្ករ​នេះ ឱ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​៕/V-PC

​ឯកឧត្តម សូម​ជូនពរ​លោក ព្រមទាំង​ក្រុមគ្រួសារ ទទួលបាន​សុខភាព​ល្អ សំណាងល្អ សម្រេច​គ្រប់​ភារៈកិច្ចរ​ការងារ​ក្នុងឱកាស​ឆ្នាំ​ថ្មី​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular