ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ហ៊ុន​ម៉ា​ណែ​ត​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល​បាន​បញ្ជាក់ថា ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​កម្ពុជា​-​ចិន ត្រូវបាន​ថែបំប៉ន​ឱ្យ​កាន់តែ​រឹងមាំ​ដូច​ដែកថែប ប្រកបដោយ​ទំនុកចិត្ត​នយោបាយ​ដ៏​ខ្ពស់បំផុត​»​។

លោក​ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​លោក អ៊ូ ចាន​ភីង​( Wu Chuanbing) ទីប្រឹក្សា​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន ៧​មករា​កាលពី​ថ្ងៃទី​១១ ខែមករា (រូបថតក្រុមការងារ)

​ការបញ្ជាក់​របស់លោក​ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ូ ចាន​ភីង​( Wu Chuanbing) ទីប្រឹក្សា​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន ៧​មករា​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។
​ជំនួប​ពិភាក្សា​ការងារ​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ​។
​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ជំនួប​នា​ពិភាក្សា​នេះ គឺ​ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​រវាង​យុវជន​ចិន និង​យុវជន​កម្ពុជា និង​ដើម្បី​ចូលរួមចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន លើ​គ្រប់​វិស័យ​។
​ជាមួយគ្នានេះ​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​ស្នើសុំ​ភាគី​ចិន​ផ្ដល់​អាហារូបករណ៍​និង​ការបណ្ដុះបណ្ដាល​នៅក្នុង​ប្រទេស​ដើម្បី​ជួយ​បណ្ដុះបណ្ដាល​បង្កើន​សមត្ថ​ភាព ចំណេះដឹង​របស់​យុវជន​កម្ពុជា​។​

លោក​ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​លោក អ៊ូ ចាន​ភីង​( Wu Chuanbing) ទីប្រឹក្សា​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន ៧​មករា​កាលពី​ថ្ងៃទី​១១ ខែមករា (រូបថតក្រុមការងារ)

ចំណែក​លោក Wu Chuanbing បាន​អបអរសាទរ​យ៉ាង​កក់​ក្ដៅ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត​ដែល​បាន​ជ្រើសតាំង​ជា​សមាជិកគណ​:​អចិន្ដ្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​កណ្ដាល​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល​និង​អនុប្រធាន​គណ​:​ចលនា​មហាជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយ​:​ពេល​ពីរ​បី​ឆ្នាំ​កន្លងមកនេះ​។

​លោក​បាន​បញ្ជាក់ថា កម្ពុជា​-​ចិន មាន​ទំនាក់ទំនង​ល្អជា​ប្រពៃណី ហើយ​ទំនាក់ទំនង​នេះ​គឺជា​គុណ​តម្លៃ​ដ៏​ល្អ​សម្រាប់​ប្រជាជន​យើង ទាំងពីរ​។​លោក​មាន​សេចក្តី​រីករាយ​ណាស់ ដែល​បាន​ឃើញថា​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​។ តាមរយៈ​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ល្អ​នេះ ប្រទេស​យើង​ទាំងពីរ​បានផ្តល់​ផលប្រយោជន៍ ល្អ​ឱ្យ​គ្នា​ទៅវិញទៅមក ពិសេស​ការផ្លាស់ប្តូ​រប​ទ​ពិសោធ​ល្អៗ​របស់​យុវជន​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការបណ្តុះបណ្តាល ការផ្លាស់ប្តូរ​បទពិសោធ​ដឹកនាំ និង​បទពិសោធ​ការងារ​លើ​គ្រប់​វិស័យ ស្ថាប័ន​៕​សរន​