​រដ្ឋបាល​ខណ្ឌទួលគោក ផ្ដោតលើ​កិច្ចការ​ការពារ​សន្ដិសុខ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ នេះ នៅ​រដ្ឋបាល​ខណ្ឌទួលគោក មាន​បើក​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌទួលគោក ក្រោម​វត្តមាន​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌទួលគោក ដើម្បី​ត្រួតពិនិត្យ និង​ពង្រឹង​កិច្ចការ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿង​ស្រវឹង និង​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាច​ណ៍​ផ្លូវគោក ឱ្យបាន​ជាប់​ជាប្រចាំ និង ជាពិសេស ការអនុវត្ត​តាម​វិធានការ របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​កិច្ចប្រជុំ​នោះ គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌទួលគោក បាន​ផ្ដោត​ការយកចិត្តទុកដាក់ លើ​កិច្ចការ ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈ ជូន​បងប្អូន ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular