សត្វ​ស្វា​ភ្នំ​ប្រុស ខេត្តកំពង់ចាម ត្រូវបាន​ចាប់​យកទៅ ភ្នំ​តា​ម៉ៅ អស់​ពាក់កណ្តាល​

ដោយៈ គង់​ហេង / កំពង់ចាមៈ សត្វ​ស្វា ដែល​រស់នៅ​រមណីយដ្ឋាន ភ្នំ​ប្រុស ភ្នំ​ស្រី សរុប​ប្រមាណ​ជាង ២០០ ក្បាល ត្រូវបាន​ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចាប់​អស់​ប្រហែល​ជាង ១០០ ក្បាល ដើម្បី​យកទៅ​លែង ឱ្យ​ពួកវា រស់នៅ នៅ​ភ្នំ​តា​ម៉ៅ ក្នុងស្រុក​បាទី ខេត្តតាកែវ វិញ ក្រោយពី​មាន​សំណូមពរ ពី​ប្រជាពលរដ្ឋ ជា​ជនរងគ្រោះ និង​គណ​:​កម្ម​ការ​វត្ត​ចោទថា ពួកវា (​សត្វ​ស្វា​) បាន​ខាំ​ឱ្យ​របួស​ភ្ញៀវទេសចរ និង​បំផ្លិចបំផ្លាញ សម្បត្តិ​សាធារណៈ ព្រមទាំង​ឯកជន​។ ប៉ុន្តែ​បច្ចុប្បន្ន ពួកវា បាន​នៅសល់​ប្រហែល ពាក់កណ្តាល​ទៀត​នោះ គឺ​ពួកវា បាន​រត់គេចខ្លួន នៅលើ​ចុងឈើ ឬ​រត់​ទៅសម្ងំ​លាក់ខ្លួន នៅពេល​ឃើញ រថយន្ត និង​មន្ត្រី ដែល​ចាប់ខ្លួន​ពួកវា មកដល់ ដោ​យមក​ចាប់ខ្លួន ស្វា​ចំនួន​ពីរលើក ចុងក្រោយ គ្មាន​បាន​មួយ​ក្បាលសោះ​។​

​លោក ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កំពង់ចាម បានឱ្យដឹង​នៅ​ថ្ងៃទី​១២ មករា​ថាៈ ការចាប់​សត្វ នៅ​វត្តភ្នំ​ប្រុស​នេះ បានធ្វើ​ឡើង ច្រើន​ឆ្នាំ​មកហើយ​។ ដោយ​ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ អង្គការ​អភិរក្ស​សត្វ​ព្រៃ (​វ៉ា​យ​អេ​ត​) ចុះមក​ចាប់​ច្រើនលើក គឺ​មួយ​លើក បាន​សត្វ​ស្វា ពី ២០ ទៅ ២៥ ក្បាល​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​រូបនេះ បាន​បន្ថែមថាៈ ការចាប់​សត្វ​ស្វា នេះ​ទៀតសោត ធ្វើឡើង​តាម​សំណូមពរ ប្រជាពលរដ្ឋ ជា​ជនរងគ្រោះ ដោយសារ​សត្វ​ខាំ ឱ្យ​របួស​ច្រើន​នាក់ កាច់​កញ្ចក់​រថយន្ត​ភ្ញៀវទេសចរ កាច់​បំផ្លាញ​អំពូល និង​ខ្សែភ្លើង​ក្នុង​វត្ត មកកាន់​អាជ្ញាធរខេត្ត ហើយ​អាជ្ញាធរខេត្ត បានស្នើ​ឱ្យ​ខាង​រដ្ឋបាល​ព្រៃឈើ ជួយ​ចាប់​ចេញ​។ ប៉ុន្តែ​មកដល់ពេលនេះ លោក​មិនទាន់​ដឹង​សត្វ​ស្វា ភ្នំ​ប្រុស នៅសល់​ប៉ុន្មាន​ក្បាល​នោះទេ​។​

​លោក ម៉ក់ ហុក​ផេង មាន​វ័យ ៧២ ឆ្នាំ ជា​សមាជិក​គណៈកម្មកា​រ​វត្តភ្នំ​ប្រុស បាន​ប្រាប់ថាៈ ខាង​មន្ត្រី បាន​ចុះមក​ចាប់យក​សត្វ​ស្វា នៅ​វត្តភ្នំ​ប្រុស ចំនួន​បី លើក​ហើយ បាន​ប្រហែល​ជាង ១០០ ក្បាល យកទៅ​លែង នៅ​ភ្នំ​តា​ម៉ៅ​។ ដោយ​នៅសល់​ប្រមាណ​ជាង ១០០ ក្បាល​ទៀត ខាង​ជំនាញ ចាប់​សត្វ​ស្វា បាន មក​ចំនួន ពីរលើក​ចុងក្រោយ តែ​ចាប់​អត់​បាន​មួយ​ក្បាលសោះ​។ ពួក​សត្វ​ស្វា គ្រាន់តែ​ឃើញ​រថយន្ត របស់​ក្រុម​ចាប់​ពួកវា​មកដល់ វា​ក៏​នាំគ្នា រត់​ពួន​អស់​។​

​លោក ហេង ប៉េង​ស្រ៊ា​ន់ ជា​អ្នក​ប្រក​បរបរ លក់​ទឹក​ពៅ និង​ផ្លែឈើ នៅក្នុង​បរិវេណ​វត្តភ្នំ​ប្រុស បាន​និយាយថាៈ លោក​គាំទ្រ​ការចាប់​សត្វ​ស្វា នៅ​វត្តភ្នំ​ប្រុស​នេះ​។ ព្រោះ​ពួកវា ជា​សត្វ​ស្វា​ខូចៗ ច្រើន​ក្បាល ពិតជា​បាន​ខាំ​ភ្ញៀវ ឱ្យ​របួស​មែន ពិសេស​ពួកវា បាន​ចាប់​កាច់​អំពូល​ភ្លើង និង​ខាំ​ទាញ​ដាច់​ខ្សែភ្លើង បើទោះជា​ខាង​វត្ត បាន​រុំ​លួស​បន្លា​នឹង​បង្គោល ឬ​សសរ​ការពារ​កុំ​ពួកវា​ឡើង ឆ្លងកាត់​បាន​ក៏ដោយ​។​

​បុរស​អាយុ ៣៦ ឆ្នាំ​ម្នាក់នេះ បាន​និយាយទៀតថាៈ ប៉ុន្តែ​ក្រោយពី​អវត្តមាន សត្វ​ស្វា​មួយចំនួន ហើយ​ជួប​វិបត្តិ​ជំងឺឆ្លង សកល​កូ​វីដ​.១៩ គឺ​ភ្លៀវ​បាន​ធ្លាក់ចុះ​។ ដោយ​ភ្ញៀវ​មកដល់ ភាគច្រើន តែង​សួររក​សត្វ បាត់​ទៅណា ច្រើន​ម្ល៉េះ និង​គួរឱ្យ​សង្វេគ​មែនទែន ចំពោះ​កូន​ស្វា​ច្រើន​ក្បាល បាន​យំរ​កមេ​របស់​វា ដែល​ត្រូវ​ចាប់ ទៅ​បាត់​នោះ​៕/V​

សត្វ​ស្វា​ភ្នំ​ប្រុស ខេត្តកំពង់ចាម ត្រូវបាន​ចាប់​យកទៅ ភ្នំ​តា​ម៉ៅ អស់​ពាក់កណ្តាល​

សត្វ​ស្វា​ភ្នំ​ប្រុស ខេត្តកំពង់ចាម ត្រូវបាន​ចាប់​យកទៅ ភ្នំ​តា​ម៉ៅ អស់​ពាក់កណ្តាល​

សត្វ​ស្វា​ភ្នំ​ប្រុស ខេត្តកំពង់ចាម ត្រូវបាន​ចាប់​យកទៅ ភ្នំ​តា​ម៉ៅ អស់​ពាក់កណ្តាល​

សត្វ​ស្វា​ភ្នំ​ប្រុស ខេត្តកំពង់ចាម ត្រូវបាន​ចាប់​យកទៅ ភ្នំ​តា​ម៉ៅ អស់​ពាក់កណ្តាល​

សត្វ​ស្វា​ភ្នំ​ប្រុស ខេត្តកំពង់ចាម ត្រូវបាន​ចាប់​យកទៅ ភ្នំ​តា​ម៉ៅ អស់​ពាក់កណ្តាល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular