ហ្គែ​រី ខេ​ហ៊ីល អះអាង ខ្លួន​ចង់​ចូលរួម​ការប្រកួត​វើ​ល​ខាប់​

928
ចែករម្លែក

​ហ្គែ​រី ខេ​ហ៊ីល (Gary Cahill) អះអាងថា ខ្លួន​គ្មាន​អ្វីដែល​ត្រូវ​បញ្ជាក់​លើសពីនេះ​ទេ ខណៈ ពេល​កីឡាករ​រូបនេះ​កំពុង​ព្យាយាម​បញ្ចប់​រដូវ​កាល​ដោយ​ការលើក​ពាន FA Cup និង​ការទទួល បាន​ឱកាស​បង្ហាញមុខ​នៅ​វើ​ល​ខាប់​។​

​ប្រធាន​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​រូបនេះ​បាត់បង់​កៅអី​របស់ខ្លួន​ក្នុង​ក្រុម​ជម្រើស​ដំបូង​ក្នុង​ក្រុម​ជម្រើស​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) និង​បន្ទាប់មកទៀត​បាន​បាត់បង់​កៅអី នៅក្នុង​ក្រុម​ជម្រើសជាតិ​ផងដែរ​កាលពី​ខែមីនា​។
​ ​
​ប៉ុន្តែ​កីឡាករ​រូបនេះ​បាន​វិលត្រឡប់​មកវិញ ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​កាលពី​ពីរ​សប្តាហ៍​កន្លងទៅ ដើម្បី​ជួយ​ក្រុម​ឆេ​ល​ស៊ី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។

ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​នឹង​ប្រឈម​មុខជា​មួយក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​ខែក្រោយ ហើយ​ពួកគេ​កំពុង​ព្យាយាម​ស្វែងរក​ចំណាត់ថ្នាក់​លេខ​៤​នៅលើ​តារាង​ផងដែរ​។​
​ ​
​ខេ​ហ៊ីល បាន​និយាយថា “​អ្វីៗ​មិនអាច​នៅ​ដដែល​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ក្រឡេកមើល​អាជីព របស់ខ្ញុំ​ចាប់តាំងពី​ខ្ញុំ​បានចាប់ផ្តើម​ភាគច្រើន​ខ្ញុំ​បាន​លេង​ច្រើនជាង​៣០​ប្រកួត​ក្នុង​មួយ​រដូវ កាល​”​។​
​ ​
​ខេ​ហ៊ីល បន្តថា “​ខ្ញុំ​ចង់​លេង​ជាប្រចាំ​។ ខ្ញុំ​មិន​ចូលចិត្ត​អង្គុយ​មើល​ទេ​។ ខ្ញុំ​ដឹងថា អ្នកចាត់ការ ត្រូវធ្វើ​ការសម្រេចចិត្ត​។ ខ្ញុំ​ដឹងថា ខ្ញុំ​មិន​មែ​នៅ​ក្មេងខ្ចី​ទៀត​ទេ​។ ខ្ញុំ​ត្រៀមខ្លួន​ឆ្ពោះទៅមុខ​ហើយ គ្មាន​អារម្មណ៍​ថា ត្រូវ​បង្ហាញ​អ្វី​លើសពីនេះ​ទៀត​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ហ្គែ​រី ខេ​ហ៊ីល (Gary Cahill)

ទីតាំងផ្សាយពាណិជ្ជកម្ម