ពលរដ្ឋ​ទីទ័លក្រ ៥០ គ្រួសារ មកពី​សង្កាត់​ព្រៃ​ស ទទួល​អំណោយ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ក្រុមការងារ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោកស្រី គឹម ញឹ​ប អភិបាលខណ្ឌ និង​ជា​ប្រធានកិត្តិយស អនុសាខា​កាកបាទក្រហម កម្ពុជា ខណ្ឌដង្កោ បាន​ចុះសាកសួរ​សុខទុក្ខ និង​ចែក​អំណោយ មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ ចំនួន ៥០ គ្រួសារ ដែល​អញ្ជើញ​មកពី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

​នៅក្នុង​ឱកាស​នោះ លោកស្រី អភិបាលខណ្ឌ បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ​ទាំងអស់ ហើយ​លោកស្រី បានបញ្ជាក់​ថាៈ អំណោយ​មនុស្សធម៌ ដែល​បាន​យកទៅ​ចែក ជូន​បងប្អូន​នាពេលនេះ ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី​១​កេស​, ទឹកស៊ីអ៊ីវ​១​យួរ​, ឆ្នាំងបាយ ឬ​ធុង​ទឹកកក ឬ​ខ្ទះ​ឆា ឬ​បំពង់​ទឹក​ក្ដៅ ឬ​ចានស្រាក់ ចំនួន​១, ឃី​ត​១​កញ្ចប់ និង​ថវិកា​មួយចំនួន​៕/V​

ពលរដ្ឋ​ទីទ័លក្រ ៥០ គ្រួសារ មកពី​សង្កាត់​ព្រៃ​ស ទទួល​អំណោយ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ

ពលរដ្ឋ​ទីទ័លក្រ ៥០ គ្រួសារ មកពី​សង្កាត់​ព្រៃ​ស ទទួល​អំណោយ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ

ពលរដ្ឋ​ទីទ័លក្រ ៥០ គ្រួសារ មកពី​សង្កាត់​ព្រៃ​ស ទទួល​អំណោយ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ

ពលរដ្ឋ​ទីទ័លក្រ ៥០ គ្រួសារ មកពី​សង្កាត់​ព្រៃ​ស ទទួល​អំណោយ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ

ពលរដ្ឋ​ទីទ័លក្រ ៥០ គ្រួសារ មកពី​សង្កាត់​ព្រៃ​ស ទទួល​អំណោយ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ

ពលរដ្ឋ​ទីទ័លក្រ ៥០ គ្រួសារ មកពី​សង្កាត់​ព្រៃ​ស ទទួល​អំណោយ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular