Home ព័ត៌មានជាតិ ជីប ម៉ុង លែ​ន...

ជីប ម៉ុង លែ​ន នឹង​រួមចំណែក​លើកកម្ពស់​មុខ​មាត់​តំបន់​ជ្រោយចង្វា​ឲ្យ​ក្លាយជា​តំបន់​ស៊ីវីល័យ​

​ដោយៈ​សុផល​​ភ្នំពេញ​៖​ ជីប ម៉ុង​ លែ​ន​ ដែលមាន​គម្រោង​មួយ​នៅ​តំបន់​ជ្រោយចង្វា​តាម​បណ្តោយ​ ផ្លូវជាតិ​លេខ​៦A​គ្រោង​នឹង​រួមចំណែក​ប្រែក្លាយ​តំបន់​នេះ​ទៅជា​ទីប្រជុំជន​ដ៏​ធំ និង​ស៊ី​វិ​ល័យ​មួយ​។​តាមរយៈ​ការអភិវឌ្ឍ​គម្រោង​លំនៅឋាន​របស់ខ្លួន​កន្ល​ង​មក ជីប ម៉ុង លែ​ន​តែង​ផ្តល់ជូន​អតិថិជន​នូវ​គម្រោង​លំនៅឋាន​កម្រិត​ខ្ពស់ គេហដ្ឋាន​រចនា​ដ៏​ប្រណិត​ទាន់ សម័យ ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ស៊ី​វិ​ល័យ​។​

​គណៈ​គ្រប់គ្រង​របស់​ជីបម៉ុង​លែ​ន​បាន​បញ្ជាក់ថា​ជីបម៉ុង​លែ​ន​គ្រោង​អភិវឌ្ឍ​គម្រោង​លំនៅ ឋាន​នៅ​តំបន់​ជ្រោយចង្វា​នេះ​ឱ្យមាន​សក្តានុពល​ខ្ពស់​សម្រាប់​សកម្មភាព​សេដ្ឋកិច្ចពាណិជ្ជ កម្ម កីឡា និង​ការ​រស់នៅក្នុង​បរិស្ថាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង​។​

​សម្រាប់​តំបន់​ជ្រោយចង្វា​នេះ ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ដ៏​ពេញលេញ​មួយ ដែលមាន​សួនច្បារ​ដ៏​ធំ ដែល​ផ្ដល់​មុខងារ​យ៉ាងច្រើន មជ្ឈមណ្ឌល​កីឡា​ដែល​បំពាក់​ឧបករណ៍​ហាត់​កីឡា​ទំនើប និង​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត​ក្នុង​តំបន់​ព្រមទាំង​ប្រែ​ក្លា​យ​ជា​ទីតាំង​ប្រមូលផ្តុំ​ប្រកបដោយ​សក្តានុពល​សម្រាប់​ការរស់នៅ និង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​។

​ជីបម៉ុង លែ​ន ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ឈានមុខ​គេនិងជីបម៉ុង រី​ថែ​ល​​ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​ផ្សារ​ទំនើប​បាន​ចាប់ដៃ​គូរ​វិនិយោគ​មណ្ឌល​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​​នៅ​គម្រោង​ថ្មី​មួយ​នេះ​ផងដែរ​។ រហូត​ម​ដល់​បច្ចុប្បន្ន មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង រី​ថែ​ល ចាប់ផ្តើម​មាន​វត្តមាន​បណ្តើរៗ​ដូចជា​នៅ​គម្រោង​លែ​ន​ម៉ាក​២៧១​នោះ​គឺ​ផ្សារ​ទំនើប​ខ្នាត​យ​ក្យ ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល​, គម្រោង ផាក លែ​ន សែន​សុខ គឺ​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង សែន​សុខ ម៉​ល​, គម្រោង ផាក លែ​ន ៥៩៨ គឺ​មណ្ឌល​ផ្សារ​ទំនើប​បែប​សហគមន៍ ជីបម៉ុង​៥៩៨​ម៉​ល​។​មណ្ឌល​ផ្សារ​ទំនើប​ជីបម៉ុង​រី​ថែ​ល​ក៏​គ្រោង​មាន​វត្តមាន​ក្នុង​គម្រោង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី ផងដែរ​។​

​ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ខាង​មុខ នៅ​ផ្សារ​ទំនើប ជីប ម៉ុង​ណូ​រ៉ូ​ម៉​ល ដើម្បី​ប្រកាស​ជា​សាធារណៈ​នូវ​កាលបរិច្ឆេទ​បើក​លក់​គម្រោង​មួយ​នេះ​ជា​ផ្លូវការ​៕kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular