Home ព័ត៌មានសំខាន់ៗ ទីធ្លា​បរិវេណ...

ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី​ត្រូវបាន​កែលម្អ​

ដោយៈ​គូលែន​/​សៀមរាបៈយោងតាម​ប្រភព​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ល្ងាច​ថ្ងៃទី​១២​ខែមករា​នេះ​បញ្ជាក់ថា​ក្រោយពី​ទទួលបាន​ការឯកភាព​ពី​ក្រុម​អ្នកជំនាញការ​អាដហុក​របស់​អាយ​ស៊ី​ស៊ី​-​អង្គរ​នា​ថ្ងៃទី​១១​ខែមករា​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​ដំណើរការ​គម្រោង​កែលម្អ​ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី ដោយមាន​រៀបចំ​ជា​ផ្លូវ​ថ្មើរជើង​និង​ប្រព័ន្ធ​រំដោះ​ទឹក ព្រមទាំង​ដាំ​ស្មៅ​ឱ្យមាន​ភាព​បៃតង​ស្រស់បំព្រង ដើម្បី​លើក​តម្លៃ​បរិវេណ​អង្គរធំ​ទាំងមូល​។​

លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា(រូបថតលោក យី សុថា)

ប្រភព​ដដែល​បាន​ស្រង់​ប្រសាសន៍​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​ក្នុង​កិច្ចការ​នេះ មក​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​ហានិភ័យ​ចំពោះ​ប្រាសាទ​(​រំ​ញ័រ​និង​ការ​ពុកផុយ​ថ្ម​)​និង​ភ្ញៀវទេសចរ​(​គ្រោះថ្នាក់​ចរាចរណ៍​)​ដែល​បង្កដោយ​ការបើកបរ យានជំនិះ​គ្រប់​ប្រភេទ លើផ្លូវ​ដែល​កៀក​ខ្លាំង​នឹង​ព្រះ​លានជល់ដំរី និង​ក្នុង​គោលបំណង​លើក​តម្លៃ​បរិវេណ​នេះ​ឱ្យមាន​លក្ខណៈ​ដើម និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដើរ​ទស្សនា​របស់​ភ្ញៀវទេសចរ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បាន​កែលម្អ​ផ្លូវ​ស្រប​នឹង​ប្រាសាទ​សួរ​ព្រ័ត្រ​សម្រាប់​យានយន្ត ហើយ​ផ្លូវ​មុខ​ព្រះ​លានជល់ដំរី​សម្រាប់​ការដើរ​ថ្មើរជើង​។​

ចំពោះ​ទីតាំង​ដែល​ត្រូវ​កែលម្អ​ទាំងស្រុង​គឺ​ចាប់ពី​កាច់ជ្រុង​ខាងជើង​ប្រាសាទ​បា​យ័ន្ត រហូតដល់​ចំណុច​មុខ​ព្រះ​ពន្លា​ស្តេច​គម្លង់​។ ក្រុមការងារ​នឹង​បិទ​ទីតាំង​នេះ​ជា ដំណាក់កាល​មិនឱ្យ​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ឡើយ ហើយ​កិច្ចការ​នេះ​គ្រោង​នឹង​បញ្ចប់​រយៈពេល​៦​ខែ​។​

​យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ​ក្នុង​ឆ្នាំ ១៩០៩ មុខ​ព្រះ​លានជល់ដំរី​នេះ​គឺ​ពុំមាន​ស្លាកស្នាម​ផ្លូវ​សម្រាប់​យានជំនិះ​ចេញចូល​នោះទេ​។ នៅ​ឆ្នាំ ១៩១២ ទើប​ឃើញ​មាន​ផ្លូវ​មួយ​ស្រប​ក្បែរ​នឹង​ប្រាសាទ​សួរ​ព្រ័ត្រ​។ រីឯ​ផ្លូវ​ជាប់​នឹង​ព្រះ​លានជល់ដំរី​ទើប​មាន​ពេល​ក្រោយ នៅ​ឆ្នាំ​១៩២៨​ប៉ុណ្ណោះ​៕​សរន​

ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី​ត្រូវបាន​កែលម្អ​(រូបថត យី សុថា) ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី​ត្រូវបាន​កែលម្អ​(រូបថត យី សុថា ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី​ត្រូវបាន​កែលម្អ​(រូបថត យី សុថា ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី​ត្រូវបាន​កែលម្អ​(រូបថត យី សុថា ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី​ត្រូវបាន​កែលម្អ​(រូបថត យី សុថា ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី​ត្រូវបាន​កែលម្អ​(រូបថត យី សុថា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular