ដោយៈ តាកែវ / តាកែវៈ ប្រជាពលរដ្ឋ ជាអ្នកស្ទូចត្រីរស់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នានិយាយថាៈ បឹងតាកែវ ចាប់ផ្តើមខ្សត់ត្រីហើយ ពោលគឺ មិនមានត្រីច្រើន ដូចមុននោះទេ ដោយសារមានអ្នកលួចឆក់ត្រី ក្នុងបឹងតាមទូក នៅពាក់កណ្តាលអធ្រាត្រ ស្ទើររៀងរាល់ថ្ងៃ ក្នុងនោះ ប្រជាពលរដ្ឋ ដែលជាអ្នកស្ទូចត្រី (បបក់ត្រី) នៅក្នុងក្រុងដូនកែវ បានស្នើសុំឱ្យមន្ត្រីជំនាញ ជួយអន្តរាគមន៍ ទប់ស្កាត់ជាបន្ទាន់ ដើម្បីរក្សាត្រី នៅក្នុងបឹងតាកែវ ដែលជាតំបន់អភិរក្សនេះ ឱ្យបានដាច់ខាត។
ថ្លែងប្រាប់អ្នកសារពត័មាន តាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ លោក សៅ កុសល្យ នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តតាកែវ បានឱ្យដឹងថាៈ ក្រោយមានការលើកឡើង ពីបងប្អូនប្រជាពលរដ្ឋថា មានសកម្មភាពលួចឆក់ត្រី ក្នុងបឹងតាកែវ ដែលជាមូលហេតុ ធ្វើឱ្យចំនួនត្រី ក្នុងបឹង កាន់តែបាត់បង់នោះ លោករួមជាមួយក្រុមមន្ត្រីជំនាញ បានលួចឃ្លាំមើល ក៏ឃើញមានសកម្មភាព លួចឆក់ត្រី ក្នុងបឹង ពិតប្រាកដមែន ហើយក្នុងនោះ មន្ត្រីជំនាញយើង បានឃាត់ខ្លួនបានជនល្មើសម្នាក់ រួមជាមួយវត្ថុតាង ហើយបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ខាងលើ ទៅសាលាដំបូងខេត្តតាកែវ រួចហើយ កាលពីដើមខែមករា ឆ្នាំ២០២១ ថ្មីៗនេះ ។
គួរបញ្ជាក់ថាៈ បឹងតាកែវ មិនត្រឹមតែជាប្រភពទឹក ដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងទឹកសម្រាប់ ផលដំណាំ ស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងនោះទេ ថែមទាំងជាដែនជម្រកត្រីពង ថែមទៀត ហើយបឹងនេះ ត្រូវបានដាក់ជា តំបន់អភិរក្ស មិនឱ្យមានសកម្មភាពឆក់ត្រី ឬនេសាទ ទ្រង់ទ្រាយធំនោះឡើយ ព្រោះល្មើសនឹងច្បាប់៕/V
បឹងតាកែវ ចាប់ផ្តើមខ្សត់ត្រី ក្រោយមានជនខិលខូចលួចឆក់
បឹងតាកែវ ចាប់ផ្តើមខ្សត់ត្រី ក្រោយមានជនខិលខូចលួចឆក់
បឹងតាកែវ ចាប់ផ្តើមខ្សត់ត្រី ក្រោយមានជនខិលខូចលួចឆក់
បឹងតាកែវ ចាប់ផ្តើមខ្សត់ត្រី ក្រោយមានជនខិលខូចលួចឆក់