ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: រដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងទិសដៅខែមករាឆ្នាំ២០២១ គឺឲ្យមន្ត្រីរាជការ កងកម្លាំង សមត្ថកិច្ច និងពលរដ្ឋត្រូវបន្តបង្កើនការប្រយុទ្ធប្រឆាំងកូវីត១៩, ការពង្រឹងសន្តិសុខព្រំដែន សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រ ការដោះស្រាយផ្នែកជីវភាពដល់ពលរដ្ឋជួបការលំបាក។
នេះបើយោងលោក គាត ហ៊ុល អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែតថ្លែងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ខណៈបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដោយមានការចូលរួមពីអស់លោកជា អភិបាលរងក្រុងមេបញ្ជាការ មេបញ្ជាការរង បណ្តាការិយាល័យ អង្គភាព ដែលឈរជើងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ។
លោកបានបន្តថា ៖ របៀបវារៈនៃកិច្ចប្រជុំប្រចាំខែធ្នូឆ្នាំ២០២០ និងទិសដៅខែមករាឆ្នាម២០២១ នេះបានពិភាក្សាលើបញកហាមួយចំនួន ដូចជា ៖ ១/ កាប្រយុទ្ធប្រឆាំង រទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ- ១៩ (ខណៈម្ខាងព្រំដែនថៃបានផ្ទុហខ្លាំងក្នុងសហគមន៍ ហើយបានបិទខេត្តស្រះកែវ និងខេត្តរាជធានីជាច្រើននោះ)។ ២/ បន្តពង្រឹងលើការងារសន្តិសុខព្រំដែន សណ្តាប់ធ្នាប់ភូមិសាស្ត្រក្នុងមូលដ្ឋាន។ និង៣ / បញ្ហាផ្សេងៗ៕