Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​ជួប​កា...

ពលរដ្ឋ​ជួប​ការលំបាក​ជីវភាព​ក្នុង​វិបត្តិ​កូ​វីដ​១៩ ទទួល​ស្បៀង​ពី​សប្បុរសជន​ដែល​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ពលរដ្ឋ​ជួប​ការលំបាក​ជីវភាព​ក្នុង​វិបត្តិ​កូ​វីដ​១៩ ទទួល​ស្បៀង​ពី​សប្បុរសជន​ដែល​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​មួយ ឧ​ន្ទិ​ស​កុសលផល​បុណ្យ​ជូន​ញ្ញាតិ​ការ​ទាំង​៧​សណ្ដាន នៅ​វត្ត​សេនា​ប្រជុំ​ពល​(​ភ្នៀ​ត​) ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​គណៈកម្មការ​វត្ត​នេះ​អោយដឹង​កាលពី​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២២១​ថា​៖ ក្រុមគ្រួសារ​និង​សាច់ញ្ញាតិ​របស់លោក លឹម សុ​ថេត ទីប្រឹក្សា​ម្នាក់​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​រួមគ្នា​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​ដូចខាងលើ​។​

​គណៈកម្មការ​បាន​បន្ត​ថា ៖ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​បុណ្យ ម្ចាស់​បុណ្យ និង​សទ្ធា ក៏បាន​រៀបចំ​ចែក​នូវ​អំណោយ​ជា​ស្បៀងអាហារ និង​ថវិកា ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជូ​ប​ការ ខ្វះខាត​ស្បៀង​ក្នុងអំឡុង​វិបត្តិ​សាកល​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩​ស មាន​ចំនួន​៧០​គ្រួសារ​នៅ​សង្កាត់​ភ្នៀ​ត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular