Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រុមការងារចម...

ក្រុមការងារចម្រុះនៃមន្ទីរកសិកម្មពីរខេត្តរួមគ្នាបង្ក្រាបបទល្មើសនេសាទនៅព្រំប្រទល់ខេត្តកំពង់ចាមនិងខេត្តកំពង់ឆ្នាំង

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:ក្រុមការងារចម្រុះនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំងសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ចាមបានរួមចុះបង្ក្រាបបទល្មើសនៅក្នុងទន្លេជាប់និងព្រំប្រទល់ខេត្តកំពង់ចាមនិងខេត្តកំពង់ឆ្នាំងនិងខេត្តកណ្តាល

ប្រតិបត្តិការទ្រង់ទ្រាយធំនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែមករាដោយមានកម្លាំង សរុប៤៥នាក់  និងកាណូតចំនួន៩គ្រឿង

កិច្ចប្រតិបត្តការនេះសមត្ថកិច្ចចម្រុះបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ក្នុងនោះមាន៖ លបកន្ទុយកណ្តុរឬប្រឺស១០០បានចំនួន ២២០ខ្សែ កានចងបណ្តែត៣០លិត្រ២៥០ពីដុង។របាំងស្បៃមុងចំនួន១៥កន្លែង     ប្រវែង ៥០០មែត្រ លបលូ១៥គ្រឿងបង្គោល២០០ដេីម និងចាក់លែងកូនត្រីចម្រុះចូលទៅទន្លេវិញ៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular