រដ្ឋបាលរាជធានីអញ្ជើញម្ចាស់អាជីវកម្ម៨ទីតាំង មកដោះស្រាយថ្លៃសេវាប្រមូលសំរាម

ដោយ:រ៉ាម៉ន/ភ្នំពេញ:កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញម្ចាស់អាជីវកម្មចំនួន៨ទីតាំង ដើម្បីពិភាក្សាដោះស្រាយបំណុលថ្លៃសេវាប្រមូលសំរាម មុននឹងអនុវត្តវិធានការរដ្ឋបាលនៅរដ្ឋបាលរាជធានីភ្នំពេញក្រោមវត្តមានលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីបានឱ្យដឹងថា ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ម្ចាស់អាជីវកម្មទាំង៨ទីតាំង បានឯកភាពយល់ព្រមបង់បំណុលថ្លៃសេវាប្រមូលសំរាមទាំងអស់ដោយរលូន និងបន្តបង់ប្រចាំខែទៅមុខទៀតរហូតដល់មានតារាងតម្លៃថ្មី។

ក្នុងឱកាសនោះលោកហួត ហៃ បានសូមអរគុណម្ចាស់អាជីវកម្មទាំង៨ ដែលបានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អក្នុងនាមជាប្រជាពលរដ្ឋខ្មែរ។

លោកអភិបាលរងបន្តថា រដ្ឋបាលរាជធានីភ្នំពេញ នឹងអញ្ជើញម្ចាស់អាជីវកម្មផ្សេងទៀត មកពិភាក្សាដើម្បីដោះស្រាយបញ្ហានេះបន្តទៀត៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular