ឆ្នាំជូត
រាសីល្អជាមធ្យម។ឈានចូលសប្តាហ៍នេះដួងរាសីរបស់លោកអ្នកកើតឆ្នាំកណ្តុរដំណើរជីវិតនៅតែល្អប្រសើរ ហេតុនេះបើចង់សម្រុកការងារអ្វីមួយនាពេលនេះក៏ល្អ ដែរ។ ដោយឡែកសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការរកាំចិត្តច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាដូចនេះត្រូវកាត់បន្ថយជម្លោះវិវាទទើបគ្មានបញ្ហាចោទឡើង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ ការចរចា ឬរៀបចំពិធីអ្វីមួយផង។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ពីព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។អ្នកអាជីវករមានការលូតលាស់ទៅមុខគួរសម ហើយការរកផលកម្រៃទៀតសោតគឺបានគ្រាន់កក់ក្តៅដែរ។
សម្ព័ន្ធស្នេហាប្រុសស្រីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងថ្ងៃ នេះទោះធ្វើអ្វីឃើញថាជួបការលំបាកខ្លះៗយាយីហើយពិសេសឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីកុំយកភាពមានះឬចាប់កំហុសគ្នាដាក់ខ្លួនច្រើនពេកនាំកើតតែជម្លោះវិវាទតែប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែមិនទាល់ល្អប្រសើរនៅឡើយទេពិសេសកើតមានបញ្ហាតប់ប្រម៉ល់ច្រើនទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ហើយពិសេសលោកអ្នកអាចជួបក្រុមមនុស្សបង្កបញ្ហាណាមួយផង ដូចនេះចូរចេះធ្វើចិត្តឱ្យត្រជាក់មិនអាចប្រើកំហឹងទល់កំហល់បានឡើយប្រយ័ត្នរឿងតូចក្លាយជារឿងធំ។ការធ្វើដំណើរឆ្ងាយជិតត្រូវរក្សាភាពស្ងប់ស្ងៀម ហើយមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនពេកឡើយប្រយ័ត្នឥតការអ្វីសោះនាំបញ្ហាដាក់ខ្លួន។
រីឯសេចក្តីស្នេហាកំលោះក្រមុំបើសិនមានជម្លោះវិវាទ ហើយមិនគិតគូរដោះស្រាយឱ្យទាន់ពេលប្រយ័ត្នឈានដល់ផ្លូវបំបែក៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកត្រឡប់មកជាល្អប្រសើរឡើងវិញ ដូចនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬចរចាបញ្ហាអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារពាក់ព័ន្ធបញ្ហាប្រាក់កាសពីព្រោះថាអាចជួបភាពជោគជ័យដូចគាប់បំណងផង។ក្រៅពីនេះក៏តែងផ្តល់ផលល្អសម្រាប់ការទំនាក់ទំនងចរចាអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។ចំពោះបើលោកអ្នកដែលចង់បញ្ចេញទុនរកស៊ីឬចង់បណ្តាក់ទុនអ្វីមួយក៏តែងផ្តល់ផលល្អដោយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមនិងផ្អែមល្ហែមគ្រាន់ជាទីកក់ក្តៅផ្លូវចិត្តជានិច្ច៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកតែងទទួលការប៉ះទង្គិច ហើយពិសេសពិបាកចុះសម្រុងជាមួយអ្នកដទៃទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកចូរចេះមានចិត្តត្រង់ទៅត្រង់មកមិនត្រូវមើលឃើញតែផលប្រយោជន៍បើពុំនោះនឹងជួបការលំបាកនៅគ្រាខាងមុខជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីគប្បីមានការប្រយ័ត្នប្រយែងកុំបង្កតែទំនាស់ចំពោះគ្នានាំឱ្យមិនមានការរីកលូតលាស់ទៅមុខ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានសភាពរដិបរដុបច្រើនបន្តិចពិសេសការប្រកបការងារមានផលលំបាកច្រើនជាងភាពរលូនល្អទៅមុខ។ចំពោះក្នុងរង្វង់គ្រួសារទោះមានការស្ងប់ស្ងាត់បន្តិចពិតមែនក្តីតែមានការខ្វាយខ្វល់រាប់រយជំពូក។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កការថ្នាំងថ្នាក់ចំពោះគ្នាច្រើន៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីមិនគាប់ប្រសើរប៉ុន្មានទេ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហានាំឱ្យចូលល្អក់កករទៅរួច។ទាំងបុរសស្ត្រីបើទោះមានរឿងរាវចូលមកកកូរផ្លូវចិត្តបន្តិចក្តីតែក៏មិនមានឧបសគ្គអ្វីនាំទុក្ខព្រួយខ្លាំងក្លានោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រប់ផង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីតែងទទួលផលសម្រេចខ្ពស់និងទទួលជោគជ័យគួរសមផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខនិងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកអាចទួលរងការប៉ះទង្គិចទៅផ្លូវមិនល្អណាមួយផងគប្បីមានការប្រយ័ត្នប្រយែង។ចំពោះការប្រកបការងារវិញលោកអ្នកមិនត្រូវឆាប់ជឿសម្តីគេឡើយប្រយ័ត្នជួបផលលំបាកអ្វីមួយត្រូវដោះស្រាយនៅគ្រាខាងមុខ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់និងមានការនឿយណាយផ្លូវចិត្តច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក្នុងការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខជាសន្សឹមៗដូចសព្វមួយដងតែយ៉ាងណាចំពោះស្ត្រីចូរប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែជឿសម្តីក្រុមមនស្សអុជអាលឱ្យក្តៅក្រហាយក្នុងរឿងអ្វីមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូស។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយី។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬចូលនិយាយដល់ចាស់ទុំតែងជោគជ័យដូចគាប់បំណងផង៕