ដោយ: គង់ហេង/ កំពង់ចាម: ខេត្តកំពង់ចាមនឹងទទួលបានផ្លូវក្រាលកៅស៊ូប្រភេទឌីប៊ីអេសធី( DBST) ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB RRIP III )ចំនួន បួនខ្សែដែលមានប្រវែងសរុបចំនួន៦០.៤០០ ម៉ែត្រដែលជាសមទ្ធិផលរបស់រាជរដ្ឋាភិបាល តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ។

  លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលបានអមដំណើរលោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម ដឹកនាំការចុះត្រួតពិនិត្យផ្លូវដែលបាន និងកំពុងដំណើរការស្ថាបនាផ្លូវខាងលើកាលពីព្រឹកថ្ងៃទី ១២ មករាបានឱ្យដឹងថា ក្នុងនោះខ្សែទី១ មានប្រវែង ១៣.៥០០ ម៉ែត្រពីឆ្លងកាត់ឃុំគរ ទៅ ទឹកឆា ក្នុងស្រុកព្រៃឈរបច្ចុប្បន្នសាងសង់សម្រេចបានចំនួន ៧០ភាគរយ។

លោកប្រធានមន្ទីរឱ្យដឹងទៀតថា ខ្សែទី២ មានប្រវែង ១១.៣០០ ម៉ែត្រឆ្លងកាត់ភូមិអូរតាថុក ស្រុកព្រៃឈរ និងបុសថ្លាន់ ស្រុកចម្ការលើ សម្រេចបានចំនួន ៧០ភាគរយ។ ខ្សែទី ប្រវែង១៥.៥០០ម៉ែត្រ ឆ្លងកាត់ ឃុំមេសរជ្រៃ ឆ្ពោះទៅវត្តលោ ស្រុកស្ទឹងត្រង់សម្រេចបានចំនួន៥០ភាគរយ និងខ្សែទី៤ ប្រវែង ២០.១០០ម៉ែត្រ ឆ្លងកាត់ភូមិដីក្រហម ឆ្ពោះទៅឃុំអារក្សត្នោតស្រុកស្ទឹងត្រង់សម្រេចបានចំនួន ៥០ភាគរយ។

លោក វិសុទ្ធ បានបន្តថា នៅពេលខាងមុខក្រសួងអភិវឌ្ឍន៍ជនបទ នឹងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន បី ខ្សែ គឺខ្សែទី ប្រវែង .០០០ ម៉ែត្រប្រើប្រាស់ថវិពហុឆ្នាំ២០២១។ ខ្សែទី២ ប្រវែង២១.៥០០ ម៉ែត្រ ពីភូមិដីក្រហម ស្រុកស្ទឹងត្រង់ ឆ្ពោះមក ភ្នំហាន់ជ័យ ស្រុកកំពង់សៀមប្រើប្រាស់ថវិកាពហុឆ្នាំដែរ។ ខ្សែទី ប្រវែង ២៣.៥០០ ម៉ែត្រពីព្រលានយន្តហោះឆ្លងកាត់ឃុំស្រក ស្រុកកំពង់សៀមឆ្ពោះទៅកាន់ ស្រុកស្ទឹងត្រង់ ប្រើប្រាស់ថវិកាធនាគារពិភពលោកជំហាន២ និងផ្លូវផ្លូវក្រាលក្រួសក្រហមប្រវែង ១២.៣០០ ម៉ែត្រឆ្លងកាត់ភូមិវាលបំពង់ ទៅកាន់ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់៕សរន