ប្រែសម្រួលៈវាសនា/សៀងហៃ៖ ចិនដីគោកកាលពីថ្ងៃពុធបានរាយការណ៍ការឆ្លងកូវីដ១៩ថ្មីចំនួន១១៥ករណី ដោយកើនពីចំនួន៥៥ករណីកាលពីមួយថ្ងៃមុន។
វាជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតក្នុងចំណោមការឆ្លងប្រចាំថ្ងៃនាពេលជាង៥ខែមកនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការសុខាភិបាលជាតិបាននិយាយថា ករណីឆ្លងថ្មីចំនួន១០៧ករណីជាការឆ្លងនៅក្នុងស្រុក ខណៈអ្នកផ្ទុកវីរុសតែមិនចេញរោគសញ្ញា ដែលចិនមិនចាត់ទុកថាជាការឆ្លងកូវីដ១៩ បានចុះពី៨១ករណីកាលពីមួយថ្ងៃមុនមកនៅត្រឹម៣៨ករណី។
បូករួមតួលេខចុងក្រោយ ចិនមានអ្នកឆ្លងកូវីដ១៩សរុប ៨៧.៧០៦ករណី នៅពេលចំនួនស្លាប់នៅរក្សា៤.៦៣៤នាក់ដដែល៕
អ្នកស្ម័គ្រចិត្តឃាត់រថយន្តនៅចំណុចត្រួតពិនិត្យមួយនៅលើផ្លូវចូលភូមិនៅជាយក្រុងប៉េកាំងដើម្បីពិនិត្យរករោគសញ្ញាកូវីដ១៩សំរាប់មនុស្សក្នុងរថយន្ត