ដោយៈ គ្រញូង/បាត់ដំបងៈ នៅរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រគល់ឱសថច្រើនមុខ ដល់មន្ទីរពេទ្យ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីទុកព្យាបាលមន្ត្រីនគរបាល និងប្រជាពលរដ្ឋ។
ដោយមានវត្តមានរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បាត់ដំបងផងនោះ លោក ងួន រតនៈ បានមានប្រសាសន៍ ក្នុងពិធីប្រគល់ ទទួលឱសថនេះ ថាៈ នៅថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្ត បាត់ដំបង ក៏ដូចក្នុងនាមរូបលោកផ្ទាល់ បានប្រគល់ ឱសថមួយចំនួន ដល់មន្ទីរពេទ្យ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដែលទើបនឹងចាប់ ផ្តើមដំណើរការ ពិនិត្យ និងព្យាបាលជំងឺ មិនត្រឹមតែកងកម្លាំង នគរបាលប៉ុណ្ណោះទេ តែមន្ទីរពេទ្យនេះ បានទទួលពិនិត្យ និងព្យបាលជំងឺ ជូនប្រជាពលរដ្ឋទូទៅផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ លោកនឹងបន្តផ្តល់នូវឱសថ ព្រមទាំងសម្ភារៈ បរិក្ខារ និងមធ្យោបាយ ផ្សេងៗទៀត ជូនដល់មន្ទីរពេទ្យនេះ ដើម្បីរួមចំណែក ធ្វើយ៉ាងណាឱ្យ មន្ទីរពេទ្យ បានដំណើរការ បម្រើសេវាពិនិត្យ និងព្យាបាលជំងឺ ជូនកងកម្លាំងនគរបាល និងប្រជាពលរដ្ឋ បានល្អប្រសើរ និងប្រកបដោយ ប្រសិទ្ធភាព៕/V-PC