ហ្វឹកហ្វឺន បំប៉ន​ជំនាញ​បច្ចេកទេស សង្គ្រោះ​គ្រោះមហន្តរាយ ដល់​កង​យោធភូមិភាគ​ទី​៥ បាត់ដំបង

ដោយៈ គ្រញូង​/​បាត់ដំបងៈ កាលពី​រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ នៅក្នុង​បរិវេណ នៃ​យោធភូមិភាគ​ទី​៥ បាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការ​ស្តីទី យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ការហ្វឹកហ្វឺន​កម្លាំង​អន្តរាគមន៍ យោធភូមិ ភាគ​ទី​៥ ដែល​បាន​រៀន អំពី​ជំនាញ​ប្រើប្រាស់ ឧបករណ៍​ជួយសង្គ្រោះ ពី​គ្រូ​មកពី​ក្រុម ជួយសង្គ្រោះ ៧១១ កងពលតូច​លេខ​៧០ កងទ័ពជើងគោក ក្នុង​វគ្គ​ហ្វឹកហ្វឺន បំប៉ន​ជំនាញ បច្ចេកទេស សង្គ្រោះ​គ្រោះមហន្តរាយ​បឋម សម្រាប់​ជួយសង្គ្រោះ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ ឲ្យ​បាន​ទាន់ពេលវេលា មុននឹង​បញ្ជូនបន្ត​ទៅកាន់ មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​៕/V-PC

​លោក​ឧត្តម​សេនីយ៍​ទោ​សេង ធា​រិ​ន មេបញ្ជាការ​ស្តីទី យោធភូមិភាគ​ទី​៥​បាន​អញ្ជើញ ចុះ​ត្រួតពិនិត្យ​ការហ្វឹកហ្វឺន​កម្លាំង​អន្តរាគមន៍​យោធភូមិភាគ​ទី​៥ គ្រូ​របស់​ក្រុម​ជួយសង្គ្រោះ ៧១១ កងពលតូច​លេខ​៧០ កងទ័ពជើងគោក​ក្នុង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស សង្គ្រោះ​គ្រោះមហន្តរាយ​បឋម​។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular