ប្រែសម្រួលៈវាសនា/គូឡាំឡាំពួរ៖ម៉ាឡេស៊ីនៅថ្ងៃអង្គារទី១២មករាបានអះអាងអំពីការរកឃើញអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតមិនដែលធ្លាប់ជួបនៅមុនការបិទខ្ទប់ជាថ្មីនៅក្នុងរដ្ឋជាច្រើនចាប់ពីថ្ងៃពុធទី១៣មករា។
ប្រទេសនេះបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៣.៣០៩នាក់កាលពីថ្ងៃអង្គារ ។វាជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីវីរុសនេះបង្ហាញខ្លួនលើកដំបូងនៅម៉ាឡេស៊ីនៅថ្ងៃ២៥មករាឆ្នាំមុន។
ក្រសួងសុខាភិបាលក៏បានប្រកាសអ្នកជំងឺកូវីដ១៩ស្លាប់ថ្មីចំនួន៤នាក់។
បូករួមចំនួននេះ ម៉ាឡេស៊ីមានអ្នកឆ្លងវីរុសកូរ៉ូណាសរុប១៤១.៥៣៣នាក់ និង៥៥៩នាក់ស្លាប់។
ការបញ្ចេញតួលេខថ្មីនេះកើតឡើងចំពេលរដ្ឋមន្ត្រីម្នាក់ទៀតបានធ្វើតេស្តិ៍ឃើញវីរុសកូរ៉ូណា នាំអោយរដ្ឋមន្ត្រីម៉ាឡេស៊ី៣រូបហើយឆ្លងវីរុសនេះនៅពេលប៉ុន្មានថ្ងៃមកនេះ។រដ្ឋមន្ត្រីមហាផ្ទៃ បានដឹងខ្លួនថាលោកមានកូវីដ១៩ ក្រោយការធ្វើតេស្តិ៍កាលពីថ្ងៃអង្គារ។
រដ្ឋមន្ត្រីសេដ្ឋកិច្ច បានដឹងខ្លួនឆ្លងកាលពីថ្ងៃសៅរ៍និងរដ្ឋមន្ត្រីស្ត្រី គ្រួសារនិងការអភិវឌ្ឍន៍សហគមន៍ ត្រូវបានធ្វើតេស្តិ៍ឃើញវិជ្ជមានកូវីដ១៩កាលពីថ្ងៃអាទិត្យ។
ប្រឈមការឆ្លងកើនឡើងដូច្នេះ ស្តេចម៉ាឡេស៊ីយោងតាមសំណើរបស់នាយករដ្ឋមន្ត្រី បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ថ្ងៃ០១សីហាឬមុននេះអាស្រ័យលើថាតើគ្រប់គ្រងកូវីដ១៩បានដែរឬអត់។
ទោះជាយ៉ាងណាចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបិទខ្ទប់ប្រទេស ឬយកអំណាចគ្រាអាសន្នមកប្រើឡើងវិញបានរងការរិះគន់ពីឥស្សរជនសំខាន់ៗរបស់ប្រទេស។ អតីតនាយករដ្ឋមន្ត្រី មហាធៀ ម៉ូហាម៉ាត បាននិយាយថាវាមិនចាំបាច់ និងថា«សូម្បីតែគ្មានបទបញ្ជាគ្រាអាសន្នក៏រដ្ឋាភិបាលមានសិទ្ធិអំណាចគ្រប់គ្រាន់ដើម្បីគ្រប់គ្រងចាត់ចែងស្ថានការណ៍កូវីដ១៩ពីព្រោះបើអ្នកប្រាប់ប្រជាជនអោយនៅក្នុងផ្ទះ ពួកគេច្បាស់ជានៅក្នុងផ្ទះ»។
ចំណែកសមាជិកសភាបក្សUmnoម្នាក់បាននិយាយថា ការស្វះស្វែងប្រើច្បាប់គ្រាអាសន្នមានន័យថាទទួលស្គាល់បរាជ័យ៕
បុគ្គលិកវេជ្ជសាស្ត្រម៉ាឡេស៊ី ធ្វើតេស្តិ៍រកវីរុសកូរ៉ូណា