Home ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ព្រមាន​ដក​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​រ៉ែ​មាស ១ នៅ​មណ្ឌលគិរី​

ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរីៈ ក្រុមហ៊ុន​រ៉ែ​មាស ១ ឈ្មោះ រង់​ឈី​ន បាន​រង​នូវ​ការ ព្រមាន ថា​នឹង​ដក​អាជ្ញាប័ណ្ណ បើ​មិន​អនុវត្តន៍ តាម​កិច្ចសន្យា នៅ​ចុងឆ្នាំ​២០២១ នេះ​។ ការព្រមាន​នេះ បានធ្វើ​ឡើង បន្ទាប់ពី​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ដឹកនាំ​អាជ្ញាធរ ខេត្តមណ្ឌលគិរី ចុះទៅ​ក្រុមហ៊ុន ខាងលើ ដែល​ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។​

​ក្រុមហ៊ុន​រង់​ឈី​ន ត្រូវបាន​ក្រសួង រ៉ែ​នឹង​ថាមពល បានសម្រេច​អនុញ្ញាត ផ្ដល់​អាជ្ញាប័ណ្ណ ធ្វើ​អាជីវកម្ម រ៉ែ​មាស រយៈពេល ១០ ឆ្នាំ​ទៅហើយ ប៉ុន្តែ មកដល់ពេលនេះ ក្រុមហ៊ុន នៅតែ​មិនមាន​ដំណើរការ អាជីវកម្ម​រ៉ែ​មាស​។ ដូច្នេះ បើ​នៅតែ​បន្ត​អាជ្ញាប័ណ្ណ គឺ​នាំ​តែ ខាត​ពេល​។​

​នៅក្នុង​កិច្ចប្រជុំ នា​ថ្ងៃ​ដដែល​នោះ លោក ស៊ុយ សែម បានសម្រេច​បន្ត​អាជ្ញាប័ណ្ណ ឲ្យ​ក្រុមហ៊ុន​ម្តងទៀត ប៉ុន្តែ​ត្រូវមាន​ល័​ក្ខ​ខណ្ឌ ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម ដោយ​ចាប់ផ្ដើម ពី​ពេលនេះ​តទៅ បើ​នៅក្នុង​អំឡុង ចុងឆ្នាំ ២០២១ មិនមាន​ការផលិត​មាស តាម​ការគ្រោងទុក នឹង​ដកយក​អាជ្ញាប័ណ្ណ​មកវិញ ។​

​តំណាង​ក្រុមហ៊ុន រង់ ឈី​ន បានលើកឡើង​ថាៈ ក្រុមហ៊ុន​របស់ខ្លួន គឺ​បាន​សាង​ទីតាំង ក្រុមហ៊ុន​នេះ ពី​ក្រុមហ៊ុន​ចាស់ ដែលជា​ម្ចាស់​អាជ្ញាប័ណ្ណ ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​សង្វាក់ ផលិតកម្ម មាន​ភាពរអាក់រអួល​។ ជាងនេះទៀត ក្រោយពី​ក្រុមហ៊ុន ទទួល​ការងារ​បន្ត ពី​ម្ចាស់​ដើម អាជ្ញាប័ណ្ណ នៅសល់​រយៈពេល​ខ្លី ហើយ​ត្រូវ​ជួបប្រទះ បញ្ហា​កូ​វីដ​-១៩ ដែល​បាន​បណ្ដាលឱ្យ​ក្រុម​អ្នកជំនាញ នៅឯ​ប្រទេស​ចិន មិនអាច​ធ្វើដំណើរ​មក​បំពេញ ការងារ​ឲ្យ​ក្រុមហ៊ុន​បាន​។​

​ជុំវិញ​ការលើកឡើង របស់​ក្រុមហ៊ុន​ខាងលើ លោក​រដ្ឋមន្ត្រី ស៊ុយ សែម បានដាក់​ចេញ​នូវ ដំណោះស្រាយ ឲ្យ​ក្រុមហ៊ុន មាន​ភាពងាយស្រួល ក្នុង​ការយក អ្នកបច្ចេកទេស​ពី ប្រទេស​ចិន មក​បំពេញការងារ និង​សម្រេច​បន្ត សុពលភាព អាជ្ញាប័ណ្ណ ដើម្បី​ឲ្យ​ក្រុមហ៊ុន អាច​សាកល្បង​អាជីវកម្ម​របស់ខ្លួន​បាន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular