Home ព័ត៌មានជាតិ សន្តិសុខ កម្លាំង​នគរបា...

កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ល្បាត​ពួនស្ទាក់ ក្នុង​មូលដ្ឋាន ដើម្បី​បង្ការ បង្ក្រាប ទប់ស្កាត់ រាល់​បទល្មើស​ផ្សេងៗ​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​យប់ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ទាំង ៦ ប៉ុស្តិ៍ និង​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ បាន​បង្កើន​សកម្មភាព​ការងារ ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន តាម​គោលដៅ​ងាយ​រងគ្រោះ ដើម្បី​បង្ការ បង្ក្រាប ទប់ស្កាត់ រាល់​បទល្មើស​ផ្សេងៗ ក្នុង​គោលបំណង ធានា​សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ បានប្រកាសថាៈ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ជួប​បញ្ហា​អសន្តិសុខ សូម​ទាក់ទង​មក​លេខ ប្រចាំការ ២៤ ម៉ោង / ២៤ ម៉ោង គឺ ០៩៧ ៧៧ ៨០០ ៣៣៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular