Home ព័ត៌មានសំខាន់ៗ អនុ​ប្រធានាធិ...

អនុ​ប្រធានាធិបតី​អាម៉េរិក​ច្រាន​ចោល​ការអំពាវនាវ​ឱ្យប្រើ​វិសោធនកម្ម​លើក​ទី ២៥ ដើម្បី​ដក​តំណែង​លោក​ត្រាំ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ លោក​អនុ​ប្រធានាធិបតី​ម៉ៃ ផេន​បាន​ច្រានចោល​សេចក្តីសម្រេច​ចិត្ត​មួយ​របស់​សភា ដែល​ជំរុញ​ឱ្យ​លោក​យកមកប្រើ​ឡើងវិញ​នូវ​វិសោធនកម្ម​លើ​ក​ទី ២៥ ដើម្បី​ដក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ចេញពី​តំណែង​កាលពី​ថ្ងៃ​អង្គារ ទី​១២ មករា​។​

​លោក​និយាយថា​លោក​មិន​ជឿ​ថា​វា​ជា​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​ប្រទេសជាតិ​ឬ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាម៉េរិក​នោះឡើយ​។​

​ការបដិសេធ​របស់លោក​ច្បាស់​ណាស់​នឹង​ធានា​ឱ្យ​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ជំរុញ​ទៅមុខ​នូវ​ការបោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ចោទប្រកាន់​លោក​ត្រាំ​ចំពោះ​ការ​ញុះញង់​ឱ្យ​មាន​ការបះបោរ​។​

​ដោយ​សំដៅ​ទៅលើ​សម្ពាធ​ពី​លោក​ត្រាំ​និង​អ្នកគាំទ្រ​របស់លោក​ដើម្បី​ក្រឡាស់​ជ័យជម្នះ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃ​ដិន​នៅ​ពេល​លោក​ធ្វើ​អធិបតី​នៅ​អង្គប្រជុំ​សភា​ដើម្បី​បញ្ជាក់​ជ័យជម្នះ​បោះឆ្នោត លោក​ផេន​និយាយថា “​កាលពី​សប្តាហ៍​មុន​ខ្ញុំ​មិន​បាន​ចុះ​ញ​ម​នឹង​សម្ពាធ​ដើម្បី​ឱ្យ​ប្រើ​អំណាច​ហួស​ពី​សិទ្ធិ​អំណាច​រដ្ឋធម្មនុញ្ញ​របស់ខ្ញុំ​ដើម្បី​កំណត់​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​ទេ​”​។​

​លោក​ផេន​និយាយ​នៅក្នុង​លិខិត​មួយ​ទៅ​កាន់​ប្រធាន​សភា​លោក​ស្រី​ណាន់​ស៊ី ប៉េ​ឡូ​ស៊ី ដែល​បាន​ចេញផ្សាយ​មុន​ពេល​សភា​បោះឆ្នោត យ៉ាង​ដូច្នេះ​ថា​”​ឥឡូវ​នេះ​ខ្ញុំ​នឹង​មិន​ចុះ​ញ​ម​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​សភា​ដើម្បី​លេងល្បែង​នយោបាយ​ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់​នៅក្នុង​ជីវិត​របស់​ជាតិ​យើង​នោះ​ទេ​”​។​

​សភា​គ្រោង​នឹង​បោះឆ្នោត​លើ​សេចក្តីសម្រេចចិត្ត​មួយ ដែល​អំពាវនាវ​ឱ្យ​លោក​ផេន​បណ្តេញ​ប្រធានាធិបតី​ចេញពី​តំណែង ដោយ​យកមកប្រើ​ឡើងវិញ​នូវ​វិសោធនកម្ម​លើ​ក​ទី ២៥​ដោយ​គួបផ្សំ​ជាមួយ​​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ​ដើម្បី​ចោទប្រកាន់​លោក​ត្រាំ​ជា​លើក​ទី​ពីរ​ផង​ដែរ​។​

​សេចក្តីសម្រេចចិត្ត​របស់ស​ភាគឺ​ជំរុញ​ឱ្យ​លោក​ផេ​ន​កោះហៅ​គណៈរដ្ឋមន្ត្រី​ដើម្បី “​ប្រកាស​ថា​លោក​ប្រធានាធិបតី​មិន​អាច​បំពេញ​ភារកិច្ច​និង​អំណាច​ក្នុង​មុខតំណែង​របស់​លោក​ដោយ​ជោគជ័យ​បាន​ទេ​” ដោយ​ប្រើប្រាស់​អំណាច​របស់​លោក​ក្រោម​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី ២៥ របស់​សហរដ្ឋ​អាម៉េរិក​។​

​ប៉ុន្តែ​លោក​ផេន​និយាយថា លោក​មិន​យល់​ស្រប​នឹង​ចំណាត់ការ​នេះ​ទេ ដោយ​លើក​ហេតុផល​ថា វិសោធនកម្ម​លើ​ក​ទី ២៥​ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​ស្ថានភាព​អសមត្ថភាព​ឬ​ពិការភាព​របស់​ប្រធា​​នា​ធិបតី​ប៉ុណ្ណោះ​៕

​លោក​ផេន​មិនប្រើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី ២៥ របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​ដក​តំណែង​លោក​ត្រាំ​នោះឡើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular