​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រជាជន​នៅ​ភាគ​កណ្តាល​ប្រទេស​អេ​ស្ប៉ាញ​កំពុង​ជួប​ការលំបាក ខណៈ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង បន្ទាប់ពី​មាន​ព្យុះ​ព្រិល​កាលពី​ចុង​សប្តាហ៍​ដែលនាំឱ្យ​មាន​ស្ថានភាព​​គ្រោះថ្នាក់​បំផុត​។​

​ក្រុមមន្ត្រី​បាន​ដាស់តឿន​ឱ្យ​មនុស្ស​ចាស់​ស្នាក់នៅ​តែ​ក្នុងផ្ទះ​។​

​យ៉ាងហោច​ណាស់​មាន​មនុស្ស ៧ នាក់​ស្លាប់​ដោយសារ​អាកាសធាតុ​ត្រជាក់​ខ្លាំង ដោយ​ជនរងគ្រោះ​ពីរ​នាក់​ចុងក្រោយ​គឺជា​ជន​គ្មាន​ផ្ទះសម្បែង​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​។​

​សីតុណ្ហភាព​បាន​ធ្លាក់ចុះ​ដល់​ដក ២៥ អង្សា​សេ​នៅ​តំបន់​ម៉ូ​លី​ណា​ដឺ​អា​រ៉ា​ហ្គ​ន​និង​តំបន់​ថេ​រូល​ស្ថិត​នៅ​ជួរ​ភ្នំ​ភាគ​ខាងកើត​នៃ​ទីក្រុង​ម៉ា​ឌ្រី​ដ ដែល​វា​គឺជា​រាត្រី​ត្រជាក់​បំផុត​របស់អេ​ស្ប៉ាញ​ក្នុងរយៈពេល ២០ ឆ្នាំ​មកនេះ​។​

​ព្រិល​ខ្លាំង​ដែល​បង្កឡើង​ដោយ​ព្យុះ​ហ្វីឡូ​មីណា​បាន​ប្រែ​ទៅ​ជា​ទឹកកក ដែល​រំខាន​ដល់​ការដឹកជញ្ជូន​។ បរិមាណ​ព្រិល​និង​ទឹកកក​គឺ​មាន​ច្រើន​មិន​ធម្មតា​នោះ​ឡើយ​សម្រាប់អេ​ស្ប៉ាញ​ដែល​រាល់​រដូវរ​ងាជា​ទូទៅ​គឺ​ត្រជាក់​តិចតួច​ប៉ុណ្ណោះ​៕

​អាកាសធាតុ​ធ្លាក់ចុះ​ដល់​ដក​២៥​អង្សា​សេ​នៅអេ​ស្ប៉ាញ ។​ក្នុង​រូប​ផ្លូវ​បើកបរ​នៅ​វិថី​មួយ​នៃ​ក្រុង​ម៉ា​ឌ្រី​ត​