Home ព័ត៌មានអន្តរជាតិ ១០​នាក់​ស្លាប...

១០​នាក់​ស្លាប់​នៅ​ជប៉ុន​ចំ​ពេល​មាន​ការធ្លាក់​ព្រិល​ខ្លាំង​បំផុត​

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖​ចំនួន​មនុស្ស​ស្លាប់​បណ្តាលមកពី​ការធ្លាក់​ព្រិល​ខ្លាំង​នៅ​ជប៉ុន​បាន​កើន​ដល់​១០​នាក់​នៅ​ពេល​ជាង​៣០០​នាក់​ទៀត​រងរបួស នេះ​បើ​តាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍​NHK​។​

NHK​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ជនរងគ្រោះ​ដល់​ជីវិត​៤​នាក់​ត្រូវបាន​រាយការណ៍​នៅ​ខេត្ត​នីអ៊ិ​ហ្កា​តា និង​១៤៨​នាក់​រងរបួស​នៅ​ទីនោះ​។​នៅ​ខេត្ត​(​តំបន់​)​ហ្វ៊ុយ​គូ​អ៊ិ មនុស្ស​៦៤​នាក់​រងរបួស​ក្នុង​ឧបទ្ទវ​​ហេតុ​នានា​ពាក់ព័ន្ធ​នឹង​ព្រិល​។​

​នៅ​ខេត្ត តូ​យ៉ាម៉ា ដែល​ព្រិល​ធ្លាក់​កម្រាស់​ជាង​១​ម៉ែត្រ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣៥​ឆ្នាំ​មកនេះ មាន​អ្នកស្លាប់​២​នាក់ និង​របួស​៩១​នាក់​។​

​មនុស្ស​ម្នាក់​ស្លាប់​និង​៣៨​នាក់​របួស​នៅ​តំបន់ អ៊ី​ស៊ីកា​វ៉ា និង​២​នាក់​ទៀតរ​បួស​នៅ​តំបន់​ហ្គី​ហ្វ៊ុយ​។​

​តំបន់​ខាងជើង​និង​ខាងលិច​ជប៉ុន​រង​ការធ្លាក់​ព្រិល​ខ្លាំង​កាលពី​សប្តាហ៍​មុន បណ្តាល​អោយមាន​ការកកស្ទះ​ចរាចរណ៍​ធំៗ​និង​ការលុបចោល​ជើងហោះហើរ​របស់​យន្តហោះ​។​ផ្លូវ​ផ្គត់ផ្គង់​និង​សេវា​រថភ្លើង​ក៏​រង​​ផលប៉ះពាល់​ផងដែរ​៕

​ការធ្លាក់​ព្រិល​ខ្លាំង​នៅ​តំបន់​ជាច្រើន​នៅ​ជប៉ុន​នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​នាំអោយ​រាំងស្ទះ​ចរាចរណ៍​នាំអោយ​រថយន្ត​ជាង​១.០០០​គ្រឿង​មិន​អាច​ធ្វើ​ដំណើរ​ទៅមុខ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular