Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជានិងទីម...

កម្ពុជានិងទីម័រខាងកើតកំពុងជជែកគ្នាអំពីកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិល

ដោយៈ ជា សីហៈ/ភ្នំពេញៈ​ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង​លោក អេមេនណេជែលដូ គូប៉ា ឡូប៉េស ( ERMENEGILDO KUPA LOPES) ឯកអគ្គរដ្ឋទូតទីម័រខាងកើត ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ពិសេសលើវិស័យអាកាសចរស៊ីវិល។

នៅក្នុងជំនួបនេះ លោក អេមេនណេជែលដូ គូប៉ា ឡូប៉េស   បានជម្រាបជូន លោកបណ្ឌិតពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេស ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាដែលបានជួយផ្តល់ម៉ាសនិងបរិក្ខាពេទ្យដល់ទីម័រខាងកើតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ចំពោះវិស័យអាកាសចរស៊ីវិល លោក អគ្គរដ្ឋទូតមានបំណងចង់ស្វែងយល់ពីយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅកម្ពុជាដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ជាការឆ្លើយតប រដ្ឋមន្ត្រី សូមស្វាគមន៍ចំពោះការលើកឡើងរបស់ អគ្គរដ្ឋទូត ដែលមានបំណងស្វែងយល់នូវការរីកចម្រើនលើវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ហើយ លោក បណ្ឌិតរដ្ឋមន្រ្តីក៏បានជម្រាបជូន លោកអគ្គរដ្ឋទូតអំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោក បណ្ឌិតក៏បានចែករំលែកនូវយុទ្ធសាស្ត្រសំខាន់ៗដែលនាំឱ្យវិស័យអាកាសចរស៊ីវិលកម្ពុជាមានការរីក ចម្រើន៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular