Home ព័ត៌មានជាតិ សន្តិសុខ បន្ទាប់ពីបងស្...

បន្ទាប់ពីបងស្រីស្លាប់ យុវជនម្នាក់ចងកធ្វើអត្តឃាត

ដោយ:គូលែន/សៀមរាប: យុវជនម្នាក់បានចងកធ្វើអត្តឃាតបន្ទាប់បងស្រីរបស់ខ្លួនបានស្លាប់នាពេលកន្លងទៅ។យុវជនរូបនេះទំនងជាមានវិបត្តិផ្លូវចិត្ត។

ករណីធ្វើអត្តឃាតបានកើតឡើងកាលពី ព្រលប់ថ្ងៃទី១២ ខែមករា ស្ថិតនៅផ្ទះអត្តឃាតជននាភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។

សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងសៀមរាប បាននិយាយថា យុវជននេះឈ្មោះ​ ភន់ សុភី អាយុ២៦ឆ្នាំ មានទីលំនៅក្រុម១១ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។

តាមការបញ្ជាក់របស់ក្រុមគ្រួសារសពថា យុវជននេះមានវិបត្តិផ្លូវចិត្តដោយបងស្រីមានជំងឺប្រចាំកាយហើយស្លាប់នាពេលកន្លងទៅហើយយុវជននេះចេះតែនឹកដល់បងស្រី ។

តាមការសន្និដ្ឋាន និងពិនិត្យជាក់របស់សមត្ថកិច្ច បានបញ្ជាក់ថា យុវជននេះពិតជាស្លាប់ដោយការធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងពិតប្រាកដមែន៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular