Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​ទទួល​...

កម្ពុជា​ទទួល​គម្រោង​វិនិយោគ​ពីរ​ថ្មី​ថែមទៀត

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​គណៈកម្មាធិការ​វិនិយោគ កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ពីរ ដើម្បី​បង្កើត​រោងចក្រ​កាត់ដេរ និង ផលិត​ធុង​ទឹកកក ។

​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាងថា គម្រោង​ទីមួយ​គឺ ១ គឺ​ស្នើ​ដោយ ក្រុមហ៊ុន “JIAN YUAN TONG GARMENT CO., LTD” ដើម្បី​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ D12 សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ ប្រមាណ ២,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៦៤​កន្លែង​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា គម្រោង​ទី​២​គឺ​ស្នើ​ដោយ​ក្រុមហ៊ុន “POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD” ដើម្បី​បង្កើត​រោងចក្រ​ផលិត​ធុង​ទឹកកក​ដែលមាន ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន វិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០០​កន្លែង ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular