រដ្ឋបាល​ខណ្ឌដង្កោ ប្រជុំ​ដាក់​ផែនការ ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ការអនុវត្ត​ច្បាប់​ចរាច​ណ៍​ផ្លូវគោក

ដោយៈ រ៉ា​ម៉ន​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌដង្កោ បាន​បើក កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌដង្កោ ក្រោម​វត្តមាន​លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌដង្កោ ដើម្បី​ដាក់ ផែនការ ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ការអនុវត្ត​ច្បាប់ ស្តីពី​ចរាច​ណ៍​ផ្លូវគោក​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ បានឱ្យដឹងថាៈ កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌដង្កោ លោកស្រី អភិបាល​ខណ្ឌដង្កោ បាន​ណែនាំ​ដល់​ចៅសង្កាត់​ទាំងអស់ និង​សមត្ថកិច្ច នគរបាល និង​កងរាជអាវុធហត្ថ​ខណ្ឌ ត្រូវផ្តោត​ការយកចិត្តទុកដាក់​សំខាន់ ទៅលើ​ការ ត្រួតពិនិត្យ និង​ពង្រឹង កិច្ចការ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿង​ស្រវឹង និង​ការ អនុវត្ត​ច្បាប់ ស្ដីពី​ចរាច​ណ៍​ផ្លូវគោក ឱ្យបាន​ជាប់​ជាប្រចាំ និង ជាពិសេស ការអនុវត្ត​តាម វិធានការ របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​កិច្ចការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ​ជូន​បងប្អូន ប្រជាពលរដ្ឋ ក្នុង​ខណ្ឌដង្កោ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular