Home ព័ត៌មានសំខាន់ៗ ថៃ​ថ្ងៃនេះ​ឆ្...

ថៃ​ថ្ងៃនេះ​ឆ្លង​១៥៧​នាក់ នៅពេល​រដ្ឋាភិបាល​អនុ​ម័ត​វិធានការ​បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​

ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​ទី​១៣​មករា​បាន​រាយការណ៍​ថា ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​១៥៧​នាក់ ក្នុងនេះ​១៣២​នាក់​ជា​ការឆ្លង​ក្នុងស្រុក និង​២៥​នាក់​ជា​ករណី​​នាំចូល​។​

​ចំនួន​នេះ​ទាប​ជាង​ការឆ្លង​កាលពី​ថ្ងៃ​អង្គារ​ដែល​មាន​ចំនួន​២៨៧​នាក់ និង​នាំអោយ​ការឆ្លង​សរុប​នៅ​ថៃ​កើន​ដល់​១០.៩៩១​នាក់ តែ​៦.៩៤៣​នាក់​បាន​ជា​និង​៣.៩៨១​នាក់​កំពុង​ទទួល​ការព្យាបាល​។ ចំនួន​​ស្លាប់​ដោយកូវី​ដ​១៩​នៅ​៦៧​នាក់​ដដែល​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩ បាន​និយាយថា ក្នុងចំណោម​អ្នក​ឆ្លង​ក្នុងស្រុក​ថ្មី មាន​២៤​នាក់​នៅ​ក្រុង​បាងកក​រួមមាន​ទារក​អាយុ​៩​ខែ​ម្នាក់ ១៥​នាក់​នៅ​សាមុត ប្រា​កាន និង​២៥​នាក់​នៅ​ខេត្ត​សាមុត សា​ខន​។​

​ផ្សារ​សើមមួយ​នៅ​ក្រុង​បាងកក​ត្រូវបាន​បិទ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​រកឃើញ​អ្នកលក់​ម្នាក់​ឆ្លងកូវី​ដ​១៩

​នៅ​ទូទាំង​ពិភពលោក កូវី​ដ​១៩​បាន​បន្ថែម​អ្នក​ឆ្លង​៦៦៣.៣៥៣​នាក់​ទៀត​នៅ​២៤​ម៉ោង​កន្លងមក រហូត​ដល់​ចំនួន​៩២,០១​លាន​នាក់​។​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ក៏​ឡើងដល់​១,៩៧​លាន​នាក់ ក្រោយ​កើន​១៥.៧១១​នាក់​ទៀត​។​អាម៉េរិក​មាន​អ្នក​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​ជាងគេ គឺ​ឆ្លង​សរុប​២៣,៣៧​លាន​នាក់ និង​៣៨៩.៥៩៩​នាក់​ស្លាប់​។​

​ពាក់ព័ន្ធ​នឹង​កូវី​ដ​១៩​នេះដែរ គណៈ​រដ្ឋមន្ត្រី​ថៃ​កាលពី​ថ្ងៃ​អង្គារ​បាន​យល់ព្រម​កាត់បន្ថយ​ថ្លៃ​ភ្លើង​និង​ទឹក ព្រមទាំង​ចែក​ប្រាក់​៧.០០០​បាត​(២៣៣​ដុល្លារ​)​សំរាប់​រយៈពេល​២​ខែ​ដល់​ប្រជាជន​ត្រូវ​ការព្រម​​ទាំង​ផ្តល់​ឥណទាន​ការប្រាក់​ទាប​ដល់​ក្រុមហ៊ុន​ស្ថាប័ន​ជំនួយ​ដែល​មាន​សិទ្ធិ​ទទួល​។​

​ពេល​ចេញ​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយថា វិធានការ​ទាំងនេះ​មាន​បំណង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការរស់នៅ​និង​បង្កើន​សាច់ប្រាក់​ព្រមទាំង​សម្រាល​ផល​​ប៉ះពាល់​ពី​ការផ្ទុះកូ​វីដ​១៩​។​លោក​បាន​អះអាង​ថា រដ្ឋាភិបាល​មាន​លុយ​គ្រប់គ្រាន់​សំរាប់​គាំទ្រ​វិធានការ​ហិរញ្ញវត្ថុ​ថ្មី​ពាក់ព័ន្ធ​នឹង​កូវី​ដ​១៩​។​

​ក្រសួង​ហិរញ្ញវត្ថុ​នឹង​បញ្ចេញ​បញ្ជី​លម្អិត​ស្តីពី​ការ​ចែក​លុយ​នេះ ដែល​ម្នាក់ៗ​ត្រូវបាន​៣៥០០​បាត​ក្នុង​មួយខែ និង​វា​ត្រូវអនុវត្ត​២​ខែ​ខែ​៕

​ប្រជាជន​យក​អង្ករ​ចេញពី​ទូរ​បរិច្ចាគ​អង្ករ​នៅ​សាលាខេត្ត ស៊ូ​រ៉ា​ត ថា​នី កាលពី​ថ្ងៃ​ចន្ទ​។​កាលពី​ថ្ងៃ​អង្គារ គណៈរដ្ឋមន្ត្រី​បានអនុម័ត​វិធានការ​មួយ​កញ្ចប់​ដើម្បី​កាត់បន្ថយ​ការចំណាយ​ការរស់នៅ និង​បង្កើន​​សាច់ប្រាក់​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular