Home ព័ត៌មានជាតិ សន្តិសុខ អភិបាលខណ្ឌ​សែ...

អភិបាលខណ្ឌ​សែន​សុខ ថ្កោលទោស​ជន ដែល​បាន​ប្រឌិត​ព័ត៌មាន ថា​ម្តាយ​លោក បានទទួល​មរណភាព ហើយ​ដើរ​សុំ​ថវិកា ចូល​បុណ្យសព​

ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ បានចេញ​មុខ ប្រកាស​ថ្កោលទោស​ចំពោះ ជន​ដែល​បាន​ប្រឌិត​ព័ត៌មាន​ថា ម្តាយ​របស់លោក បានទទួល មរណភាព ក្នុងន័យ​បោកប្រាស់​ថវិកា ពី​សាធារណជន ។ ជាមួយគ្នានេះ លោក​បាន ដាក់ពាក្យ​បណ្តឹង នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​ចាប់ខ្លួន​ជន​ឆបោក​នេះ មក​ទទួលទោស អោយ​ខាន​តែ​បាន​។​

​ការចេញប្រកាស​ថ្កោលទោស​នេះ បានធ្វើ​ឡើង ក្រោយ​ម្ចាស់​គណនី​ម្នាក់ ឈ្មោះ vannyroth.kheang បា​នស​សេរ​សារ​បង្ហោះ និង​រូបថត​បុរស​ម្នាក់ សួរ​ទៅ​គណនី មួយ​ថា ” អត់​ទោស សូម​ចាកប្រធាន ហើយ អេ​ត​មីន ពូ​ម្នាក់នេះ គាត់​ដើរ​ប្រាប់​បុណ្យ ថា​ម្តាយ​ចៅ ហ្វា​យ​ខណ្ឌ​សែន​សុខ ស្លាប់ ធ្វើបុណ្យ​នៅ​ត្បូងឃ្មុំ ហើយ​គាត់​មក ប្រាប់​បុណ្យ នៅ​ក្រុមហ៊ុន​ខ្ញុំ និង​ទារលុយ​ចូល​បុណ្យ តើ​រឿង​ម្តាយ​ចៅហ្វាយខណ្ឌ ស្លាប់​ជា​រឿង​ពិត ឬ​មិន​ពិត ? ! បើ​ម្តាយ​គាត់​ស្លាប់ ហេតុ​អី បានជា​ដើរ ប្រាប់​បុណ្យ​គេ​គ្រប់គ្នា​ចឹ​ង ព្រោះ​ខ្ញុំ​ធ្លាប់​ឃើញ​គេ post ថា​មាន​មនុស្ស​ដើរ​បោក ” ។​

​ក្រោយពី​មានការ​បង្ហោះ សួរ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នេះ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ បានចេញ​សារ​បដិសេធ និង​ថ្កោលទោស ចំពោះ ជន​ដែល​បាន ប្រឌិត​ព័ត៌មាន ថា​ម្តាយ​របស់លោក បានទទួល​មរណភាព ហើយ​ដើរ​តាម​បណ្តា​ទីតាំង អាជីវកម្ម​នានា ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​សុំ​ថវិកា ចូល​បុណ្យ ដោយ​លោក​អភិបាល បញ្ជាក់ថាៈ ” ខ្ញុំបាទ ម៉ូ​វ ម៉ានិត សូម​ធ្វើការ​បញ្ជាក់ ជូន​សាធារណជន មេត្តា​ជ្រាបថា​: នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នេះ មាន​ជន​ឆបោក បាន​ប្រឌិត​ព័ត៌មាន​ថា ម្តាយ របស់ខ្ញុំ បានទទួល​មរណភាព ហើយ​ដើរ​តាម​បណ្តា​ទីតាំង អាជីវកម្ម​នានា ក្នុង​ខណ្ឌ សែន​សុខ ដើម្បី​សុំ​ថវិកា ចូល​បុណ្យ​។ ខ្ញុំ​សូម​ធ្វើការ ថ្កោលទោស​ចំពោះ​ជន​ដែល​បាន ប្រឌិត​ព័ត៌មាន​នេះ ក្នុងន័យ​បោកប្រាស់​ថវិកា ពី​សាធារណជន​។ ជាមួយគ្នានេះ ខ្ញុំ​បាន ដាក់ពាក្យ បណ្តឹង នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​ចាប់ខ្លួន​ជន​ឆបោក​នេះ មក​ទទួលទោស អោយ​ខាន​តែ​បាន​។ អាស្រ័យហេតុនេះ សូម​សាធារណជន មេត្តា​ជ្រាប និង​កុំ​ចាញ់បោក​បុគ្គល​ខាងលើនេះ ” ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ មាន​ជនខិលខូច​ម្នាក់ បាន​ឆ្លៀតឱកាស យក​មរណភាព ឪពុក​លោក ថេ​ង សុ​ថុល អភិបាល ខណ្ឌចំការមន ទៅ​កេង​យក​ផលចំណេញ ដោយ​ដើរ​រៃអង្គាស​បច្ច័យ ដើម្បី​ចូល​បុណ្យសព ដោយបាន និយាយថា ធ្វើ​ទៅតាម​ការណែនាំ របស់លោក ថេ​ង សុ​ថុល នៅតាម​លំនៅដ្ឋាន​ទីតាំង អាជីវកម្ម និង​ក្រុមហ៊ុន​ឯកជន​នានា ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​៥ នៃ​ខណ្ឌចំការមន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular