ភ្នំពេញ៖ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ថ្នាក់ដឹកនាំនិងកម្មករនិយោជិតធនាគារ អេស៊ីលីដាភីអិលស៊ីគ្រប់លំដាប់ថ្នាក់បានសំដែងនូវអំណរសាទរដ៏ឧត្តុង្គឧត្តមនិងកោតសរសើរយ៉ាងជ្រាលជ្រោះបំផុតជូនចំពោះឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាក្នុងឱកាសដ៏វិសេសវិសាលនៃការទទួលបានពានរង្វាន់«The Best Central Banker of the year,Asia Pacific»ពី The Banker ដែលជាស្ថាប័នហិរញ្ញវត្ថុពិភពលោកតាំងពីឆ្នាំ១៩២៦។