Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពលរដ្ឋ​ក្រីក្...

ពលរដ្ឋ​ក្រីក្រ​ឃុំ​ត្បែងខ្ពស់​ជិត​២​ពាន់​នាក់​បានទទួល​អំណោយ​

​ដោយៈ​រ៉ា​ម៉ន​/​កំពង់ឆ្នាំងៈ ពិធី​ជួប​សំណេះសំណាល និង​ផ្តល់នូវ​អំណោយ​គ្រឿង​ឧបភោគបរិភោគ​មាន ពង​ទា​ចំនួន​៥.១០០​គ្រាប់ ទឹកត្រី​ចំនួន​១.៨០០​ដប ជូន​ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​ឃុំ​ត្បែងខ្ពស់ ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​ទូទាំង​ឃុំ​ត្បែងខ្ពស់​ចំនួន​១.៩២៨​នាក់ ក្នុងកំឡុងពេល​វិបត្ដិ​កូ​វីដ​-១៩ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ស្នាក់ការ​គណបក្ស​ឃុំ​ត្បែងខ្ពស់​។​

​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ឈឹម សៅ​គី រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ រួមជាមួយ​លោក យឺន សូ​ផល អនុប្រធាន លោក ហេង ការ៉ូ សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល និង​លោក លោកស្រី​ក្រុមការងារ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ មេភូមិ​ទាំង​៩​ភូមិ និង​យុវជន​ឃុំ​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ និង​ក្រុមការងារ ក៏បាន​អញ្ជើញ​ទៅ​ប្រគល់​ផ្ទះ​ចំនួន​០១​ខ្នង​ទៀត និង​បាន​ឧបត្ថម្ភ​ចង្ក្រាន​ធ្វើ​នំ​ចំនួន​២ ព្រមទាំង​ថវិកា​មួយចំនួន​ជូន​ដល់​លោកយាយ​មេម៉ាយ​ចិញ្ចឹម​ចៅ​កំព្រា​ក្នុងបន្ទុក​ចំនួន​០៣​នាក់ ដើម្បី​ធ្វើជា​ដើមទុន​រកស៊ី​ចិញ្ចឹមជីវិត ដែលជា​ការឧបត្ថម្ភរ​បស់​លោក​ប្រធាន និង លោក លោកស្រី ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular