Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ទីរ​ទេសចរណ...

មន្ទីរ​ទេសចរណ៍ គ្រោង​ដាក់​គោលដៅ ទេសចរណ៍ធម្មជាតិ បន្ថែមទៀត នៅ​ស្រុក​សំឡូត​

ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ ក្រុមមន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍ ខេត្តបាត់ដំបង បាន​ចុះ​សិក្សា តំបន់​លំហែកាយ​ជាច្រើន ក្នុង​តំបន់​ស្រុក​សំឡូត ដើម្បី​ដាក់​ជា​គោលដៅ ទាក់ទាញ​ភ្ញៀវ ទេសចរ ក្រោយ​វិបត្តិ​កូ​វីដ ១៩ ។​

​លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០២១ នេះ​ថាៈ លោក​បាន​ដឹកនាំ ក្រុមការងារ ចុះ​ពិនិត្យ និង​សិក្សា​ធ្វើ បច្ចុប្បន្នភាព ព័ត៌មាន​សំខាន់ៗ តាម​គោលដៅ​ទេសចរណ៍​ថ្មីៗ ជាច្រើន ក្នុងស្រុក​សំឡូត ក្នុង​គោលបំណង​ត្រៀម​ផ្សព្វផ្សាយ លើកកម្ពស់ សន្ទុះ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ក្រោយ វិបត្តិ​កូ​វីដ បានបញ្ចប់ នាពេលខាងមុខ ម្យ៉ាងវិញទៀត ក៏​ដើម្បី​ជំរុញ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម ទៀត នៅក្នុង​មូលដ្ឋាន ខេត្តបាត់ដំបង ឲ្យ​ក្លាយជា​ខេត្ត ដែលមាន​ជម្រើស​ទេសចរណ៍ កាន់តែ​សំបូរបែប និង​អាច​ពន្យារពេល ស្នាក់នៅ​របស់​ទេសចរ​។​

​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​មាន​សក្កា​នុព​ល សម្បូរបែប ក្នុងដំណាក់កាល​ថ្មី​នេះ គឺ​សម្រស់​ធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត ដែល​ពោរពេញ ទៅដោយ ចម្ការ​រុក្ខជាតិ ទុរេន ចម្ការ​ប័​រ មង្ឃុត តា​ង៉ែ​ន ចម្ការ​សាវម៉ាវ នៅ​រដូវ​ហុច​ផល ក្រៅពីនេះ មាន​ដងព្រៃ​ភ្នំ បឹងបួរ ជ្រោះ​ជ្រង​ជ្រលង​ដងអូរ ជាច្រើន​សណ្ឋាន សក្ដិ​សមជា​មេដែក​ដ៏​ខ្លាំងក្លា ក្នុងការ​អន្ទង ចិត្ត​ភ្ញៀវ​ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត​សម្រាក​លំហែកាយ និង​ស្រាវជ្រាវ​ផ្សេងៗ ពិសេស បច្ចុប្បន្ននេះ អ្នកវិនិយោគទុន ក៏​កំពុង​ផ្តោត​ការចាប់អារម្មណ៍ វិនិយោគ អភិវឌ្ឍន៍​លើ​វិស័យ ទេសចរណ៍ នៅ​តំបន់​មួយ​នេះ ក៏​កាន់តែច្រើន​ថែមទៀត​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តបាត់ដំបង បាន​បន្តថាៈ គោលដៅ​ទេសចរណ៍​ថ្មីៗ ដែល​មន្ត្រី ជំនាញ បាន​ចុះ​ពិនិត្យ និង​សិក្សា​នេះ រួមមានៈ តំបន់​វាល​ចម្បាំង ខេ​ម​សាយ ឋិត​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ មាន​សក្តានុពល ទេសភាព​ព្រៃភ្នំ និង​ទីវាល​ចំការ មាន​ម៉ូតូ​កង់ ៤ សម្រាប់​ជួល ជិះ​កម្សាន្ត តាម​ដងព្រៃ​ព្រឹក្សា និង​បោះតង់​. តំបន់​ដាយ​មិន​រី​ស៊​ត ឋិត​ក្នុងភូមិ​បរឡាង មាន​សក្តានុពល​ទេសភាព​ទឹ ក​ធ្លាក់​ស្ទឹង​បរឡាង ជាដើម​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular