ដោយ:ជា សីហ:/ភ្នំពេញ: កម្ពុជានៅពេលនេះកំពុងតែយកចិត្តទុកដាក់រឿងការគ្រប់គ្រង ហានិភ័យដែលទាក់ទងជាមួយនឹងអ្នកដំណើរតាមផ្លូវអាកាស។
ការយកចិត្តទុកដាក់នេះត្រូវបានគេធ្វើឡើងតាមរយៈសិក្ខាសាលាមួយដែលត្រូវបានរៀបចំកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រោមអធិបភាពនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។
កម្មវិធី នេះផ្ដោតលើការផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការត្រៀមដាក់ឱ្យអនុវត្តប្រព័ន្ធ វាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស៕/PC