កម្ពុជា​ប្តេជ្ញាចិត្ត​សម្រេច​ឲ្យ​បាន​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​អាកាសា​ធាតុ​

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ប្រទេស​កម្ពុជា​បានបង្ហាញ​ឱ្យឃើញ​ពី​រយៈពេល​មួយ​ទសវត្ស​ន៍​បន្ទាប់ ដើម្បី​សម្រេច​ឲ្យ​បាន​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ ដែល បានអនុម័ត​នៅ​សន្និសីទ​កំពូល​លើក​ទី​២១ នៅ​ទីក្រុង​ប៉ារីស​។​

​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​ឲ្យ​ដឹងថា ខ្លួន​បានដាក់​ឯកសារ​បច្ចុប្បន្ន​ភាព​នៃ​ស​ការរួមចំណែក​របស់​ជាតិ (NDC Update) ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ទៅកាន់​អគ្គលេខាធិការដ្ឋាន​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាស​ធា​តិ (UNFCCC) កាលពី​ថ្ងៃ​៣១ ខែធ្នូ ឆ្នាំ​២០២១​ដោយ​បង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត និង​ជំហរ​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មួយ​ទសវត្ស​ន៍​បន្ទាប់ ដើម្បី​សម្រេច​ឲ្យ​បាន​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ ដែល​កិច្ចព្រមព្រៀង​នោះ ត្រូវបាន​អនុម័ត​នៅ​សន្និសីទ​កំពូល​លើក​ទី​២១​នៅ​ទូ​ក្រុងប៉ារីស ដោយ​ភាគី​ជា​សមាជិក​នៃ​អនុសញ្ញា​ចំនួន​១៩៦ នៅ​ថ្ងៃទី​១២ ធ្នូ ឆ្នាំ​២០១៥ និង​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ​២០១៦ ដែល​ប្រទេស​កម្ពុជា និង​សហគមន៍​អន្តរជាតិ​បាន​ឯកភាព​រក្សា​ឲ្យ​បាន​កំណើន​កម្ដៅ​ផែនដី​ឲ្យ​នៅ​កម្រិត​ទាប​ជាង​២​អង្សារ​សេ និង​បន្ត​ឲ្យ​នៅត្រឹម​១,៥​អង្សា​សេ បើ​ប្រៀបធៀប​ទៅនឹង​កម្រិត​មុន​បដិវត្តន៍​ឧស្សាហកម្ម ដើម្បី​កាត់បន្ថយ​នូវ​ហានិភ័យ និង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។

​តាមរយៈ​ឯកសារ​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព​នោះ កម្ពុជា​បានបង្ហាញ​ឆន្ទៈ​អំពី​ជំហរ​របស់ខ្លួន​ក្នុងការ​រួមជាមួយ​សហ​គម​ន៍​អន្តរជាតិ ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ តាមរយៈ​ធនធាន​របស់ខ្លួន និង​បង្កើន​សកម្មភាព​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ដើម្បី​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​ប្រទេស​ឆ្ពោះទៅរក​ភាព​ធន់​នឹង​អាកាសធាតុ បញ្ចេញ​កាបូន​តិច និង​ប្រកបដោយ​ចីរភាព​។ របាយការណ៍​ក៏បាន បង្ហាញថា កម្ពុជា​អាច​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ចំនួន​ប្រមាណ​៦៤​លាន​៦​សែន​តោន ពោលគឺ​ប្រមាណ​៤១,៧​ភាគរយ​នៃ​សមមូល​កាបូនឌីអុកស៊ីត​ក្នុង​មួយឆ្នាំ​ត្រឹម​ឆ្នាំ​២០៣០​។​
(​សូម​អាន​សេចក្តី​សេចក្តីប្រកាស​ព័ត៌មាន​ខាងក្រោម​)


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular