គ​.​ជ​.​ប​.​ផ្សព្វផ្សាយ​ពី​ការងារ​មួយចំនួន​ទាក់ទង​ដំណើរការ​បោះឆ្នោត​សភា​

1486
ចែករម្លែក
គ​.​ជ​.​ប​.​ផ្សព្វផ្សាយ​ពី​ការងារ​មួយចំនួន​ទាក់ទង​ដំណើរការ​បោះឆ្នោត​សភា​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមេសា​នេះ​នៅ​ទីស្តីការ​របស់ខ្លួន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​( គ​.​ជ​.​ប​)​បាន​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី ពាក់ព័ន្ធ​ស្តីពី​ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​និង​ការប្តឹងតវ៉ា​និង​ដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទង​និង​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ។

​គ​.​ជ​.​ប​.​បាន​ឲ្យ​ដឹងថា​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​តំណាង​ក្រសួងមហាផ្ទៃ​តំណាង​ស្ថានទូត​ជប៉ុន​និង​ជំនាញការ​កូរ៉េ​និង​ភ្នាក់ងារ​ចៃ​កា​(JICA)​។​ការចុះឈ្មោះ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែមេសា​រហូត​ទៅដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។ សម្រាប់​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​មាន​រយៈពេល​២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម