Home ព័ត៌មានសំខាន់ៗ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​ផ្ញើ​សារ​អបអរ​ទិវា​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​សារលិខិត​ជូន​អ្នកសារព័ត៌មាន​ជាតិ និង អន្តរជាតិ ដើម្បី​អបអរសាទរ​ទិវា​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​ដែល​កំពុង​បំពេញការងារ​លើ​វិស័យ​ព័ត៌មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល ជា​ទម្លាប់​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ១៤ ខែមករា​រៀងរាល់ឆ្នាំ ។​

​ក្នុង​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើ​ថា​ឆ្នាំនេះ​គឺជា​លើក​ទី៥ដែល​ត្រូវ​រៀបចំ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​ដែល​ជំនួប លើក​ទី ៤ កាលពី​ឆ្នាំ​កន្លងទៅ​មាន​អ្នកសារព័ត៌មាន​ចូលរួម​ប្រមាណ​ជាង ៥០០០ នាក់ ដែលជា​ការជួបជុំ​ដ៏​ធំ​ប្រចាំឆ្នាំ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន ក្នុង​គោលបំណង​បង្កើន​សាមគ្គីភាព​និង​ពង្រឹង​ភាពជា​ដៃគូរ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន ដើម្បី​លើកស្ទួយ​សិទ្ធិ សេរីភាព​ខាង​ការបញ្ចេញមតិ​សេរីភាព​ខាង សារព័ត៌មាន​ដែល​គាំពារ​ដោយ​ច្បាប់​រដ្ឋ​និង​ធានាបាន​នូវ​សុខដុម​នីយកម្ម​នៅក្នុង​សង្គម​ការថែរក្សា​សុខសន្តិភាព​និង​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង​នៅ​កម្ពុជា​៕

​ខាងក្រោម​គឺជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular