Home ព័ត៌មានអន្តរជាតិ តុលាការ​ឥណ្ឌា...

តុលាការ​ឥណ្ឌា​ហាម​នាយករដ្ឋមន្ត្រី​មិន​ឱ្យ​អនុវត្ត​ច្បាប់ ដែល​នាំ​ឱ្យ​កសិករ​តវ៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ តុលាការ​ជាន់ខ្ពស់​របស់​ឥណ្ឌា​បាន​បញ្ជា​ឱ្យ​ផ្អាក​ការអនុវត្ត​ច្បាប់​កសិកម្ម​ដ៏​ចម្រូងចម្រាស​ចំនួន​បី ដែល​វា​ជា​ឧបសគ្គ​មួយ​សម្រាប់​រដ្ឋ​បាល​របស់​នាយក​រដ្ឋមន្ត្រី​ណារិ​នដ្រា ម៉ូ​ឌី​។​

​ក្រុម​ចៅក្រម​ដែល​មាន​គ្នា​បី​រូប​ដឹកនាំ​ដោយ​ប្រធាន​តុលាការ​កំពូល​ឥណ្ឌា​លោក សា​រ៉ា​ដ អេបូប​ដេក៏​បាន​បង្កើត​គណៈកម្មាធិកា​រ​មួយ​ដើម្បី​សម្របសម្រួល​ការចរចា​ជាមួយ​កសិករ​រាប់ម៉ឺន​នាក់​ដែល​​ធ្វើ​បាតុកម្ម​នៅ​ជាយ​រដ្ឋធានី​ជិត​ពីរ​ខែ​ផងដែរ​។ មេធាវី​របស់​ក្រុម​កសិករ​ធំ​មួយ​គឺ​លោក ឌូ​ស៊ី​យ៉ាន ដេ​វ មិនបាន​ចូលរួម​ក្នុង​សវនាការ​កាលពី​ថ្ងៃ​អង្គារ​ទេ​។​

 

​សេចក្តី​បង្គាប់ ដែល​ជា​ការប៉ុនប៉ង​ដើម្បី​រក​ផ្លូវ​ចេញពី​ភាពជាប់គាំង​រវាង​រដ្ឋាភិបាល​និង​ក្រុមអ្នកតវ៉ា បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​ប្រធាន​តុលាការ​កំពូល​លោកបូ​បដេ​និយាយ​ថា​តុលាការ​មាន​កា​​រខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​វិធី​ដែល​រដ្ឋាភិបាល​ដោះស្រាយ​រឿងរ៉ាវ​ទាំងអស់នេះ​។​

​កិច្ចពិភាក្សា​ជា​ច្រើន​ជុំ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាមួយ​មេដឹកនាំ​ដែល​តំណាងឱ្យ​កសិករ​បាន​បរាជ័យ​សូម្បី​កសិករ​ជាង ៦០ នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​។​

​តុលាការ​បាន​បដិសេធ​មិន​ផ្តល់​ពេលវេលា​បន្ថែមទៀត​ដល់​រដ្ឋាភិបាល​ដើម្បី​រក​ដំណោះស្រាយ​ហើយ​និយាយ​ថា​គណៈកម្មាធិការ​នេះ​នឹង​ធ្វើ​ការពិភាក្សា​ជាមួយ​ភាគី​ទាំងពីរ​។​តុលាការ​និយាយថា​គណៈ​​កម្មា​ធិ​ការ​នេះ​នឹង​បញ្ជូន​របា​យ​ការណ៍​ទៅ​តុលាការ​ក្នុង​រយៈពេល​ពីរ​ខែ​ចាប់ពី​កិច្ចប្រជុំ​លើក​ទី​១ ដែល​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល ១០ ថ្ងៃ​ទៀត​។​

​ដើម្បី​បន្ធូរបន្ថយ​ការភ័យខ្លាច​ក្នុង​ចំណោម​អ្នក​តវ៉ា តុលាការ​បាន​សម្រេច​ថា​ប្រព័ន្ធ​ដែល​មាន​ស្រាប់​របស់​រដ្ឋាភិបាល​ដើម្បី​កំណត់​តម្លៃ​អប្បបរមា​សម្រាប់​លទ្ធកម្ម​ផលិតផល​កសិកម្ម​មួយចំនួន នឹង​នៅតែ​បន្ត ហើយ​គ្មាន​កសិក​រណា​ម្នាក់​ត្រូវបាន​ដកហូត​ដី​របស់​ពួក​គេ​ដោយ​ប្រើ​ច្បាប់​ថ្មី​នោះឡើយ​។ តុលាការ​និយាយថា សិទ្ធិ​របស់​កសិករ​ក្នុង​ការតវ៉ា​មិនអាច​ត្រូវ​បាន​រាំងខ្ទប់​បាន​ឡើយ​ទោះបីជា​ខ្លួន​ជំរុញ​ឱ្យ​អ្នក​តវ៉ា​​វិលត្រឡប់​ទៅរក​ជីវភាព​ធម្មតា​វិញ​ក៏ដោយ​៕

​របាយការណ៍​ចុងក្រោយ​និយាយថា ពួកកសិករ​បន្ត​ការតវ៉ា​ដោយ​ច្រាន​ចោល​សំណើ​របស់​តុលាការ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular