​អាជ្ញាធរខេត្ត ព្រមាន​ដល់​មេខ្យល់ នាំ​ពលករ​ខ្មែរ ឆ្លងតាម​ច្រករបៀង នៅ​ព្រំដែន នឹងមិន​លើកលែង បើ​នៅតែ​បន្ត​

ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ព្រមាន ជា​សាធារណៈ ដល់​មេខ្យល់​ដែល​នៅ​បន្តធ្វើ​សកម្មភាព លបលួច​នាំ​ពលករ​ខ្មែរ ធ្វើ​ចំណាកស្រុក ឆ្លង​ព្រំដែន​តាម​ច្រករបៀង ចូលទៅ​ស្វែងរក​ការងារ​ធ្វើ ក្នុង​ស្រុកថៃ នឹង​គ្មាន​ការលើកលែង បើ​អាជ្ញាធរ សមត្ថកិច្ច ក្នុង​តំបន់​រកឃើញ​។​

​លោក​អភិបាលខេត្ត បានលើកឡើង​បែបនេះ នាពេល​ថ្មីៗ​នេះ ក្រោយពី​លោក​ទ​ទូល​បាន​នូវ​ព័ត៌មាន ពី​អាជ្ញាធរ សមត្ថកិច្ច​កងកម្លាំង​យោធា ប៉ូលិស ដែល​កំពុង​ឈ​ជើងការ​ពារ តាម​តំបន់​ច្រករបៀង នៅ​ព្រំដែន និង​បាន​ឃាត់ខ្លួន រួច​អប់រំ​ពលរដ្ឋ​ទាំងនោះ ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ ជាច្រើន​នាក់​។​

​លោក​បាន​បន្តថាៈ បច្ចុប្បន្ន បញ្ហា​ជំងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក មិនទាន់មាន​សភាព ធូរស្បើយ​នៅឡើយ ពោលគឺ​ប្រទេស​ថៃ រវាង​ខេត្ត និង​ខេត្ត ជាប់​ព្រំដែន​កម្ពុជា កំពុងតែ​មានការ​ប្រឈម​ខ្ពស់ នូវ​ជំងឺ​កូ​វីដ​.១៩ ហើយ​ប្រជាពលរដ្ឋ ដែល​តែងតែ​មានបំណង ចង់​ចំណាកស្រុក ទៅធ្វើ​ការងារ នៅឯ​ប្រទេស​ថៃ មិនត្រូវ​ចាញ់បោក តាម​ការ​លួងលោម អូសទាញ តាមរយ​:​ក្រុម​មេខ្យល់​នោះឡើយ​។​

​លោក ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថាៈ ពលករ​ខ្មែរ ឆ្លងដែន​ចេញពី​ថៃ ចូលមក​កម្ពុជា ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ដល់ពេលនេះ មាន​ចំនួន​ប្រមាណ​ជាង ២.០០០ នាក់ បាន​ចូលធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល នៅតាម​មណ្ឌល​វិទ្យាល័យ ដែល​បាន​ត្រៀម​ទុក តាម​ស្រុក ក្រុង ក្នុង​ខេត្ត​។ បច្ចុប្បន្ន ចំនួន​ភាគច្រើន បានធ្វើ​ច​ត្តា​ឡី​ស័ក គ្រប់​ចំនួន​ថ្ងៃ​បា ន​ចេញ​ជា​បន្តបន្ទាប់​។​

​លោក ប៉ិច រតនា ប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថាៈ គ្រឹះស្ថានសិក្សា រួមមាន វិទ្យាល័យ អនុវិទ្យាល័យ និង​បឋមសិក្សា ដើម្បី​បាន​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ ស្នាក់នៅ​បណ្តោះអាសន្ន មាន​ចំនួន ១៣ សាលា ទ​ទូល​មនុស្ស​សរុប ២.០៨៤ នាក់ គិត​មកដល់ពេលនេះ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular