ចិន​ចាប់បាន​កូកាអ៊ីន ១,៣ តោន​

877
ចែករម្លែក
  • 27
    Shares

​ក្រុម​អាជ្ញាធរ​បាន​និយាយថា ប៉ូលិស​ចិន​បាន​រឹបអូស​កូកាអ៊ីន ១,៣ តោន​ដឹក​ពី​អាមេរិក​ខាងត្បូង ក្នុង​ការចាប់​គ្រឿងញៀន​ធំជាងគេ​បំផុត​របស់​ប្រទេស​នេះ​។​

​នាយកដ្ឋាន​សន្តិសុខ​សាធារណៈ​ខេត្ត​ក្វាង​ទុង​បាន​និយាយថា ប៉ូលិស​នៅក្នុង​ទីក្រុង​សិន​ចិន ភាគខាងត្បូង បាន​ឃុំខ្លួន​ជនសង្ស័យ ១០ នាក់ ដែល​ភាគច្រើន​មកពី​ហុងកុង បន្ទាប់ពី​ការស៊ើបអង្កេត ដែល​បានចាប់ផ្តើម​កាលពី​ខែកក្កដា​ឆ្នាំ ២០១៧​។​

​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មេសា​បាន​ហៅ​វា​ថា​ជា “​បរិមាណ​កូកាអ៊ីន​ធំ​បំផុត​ដែល​រឹបអូស​បាន​នៅក្នុង​ប្រទេស​”​។​

​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​ស៊ិន​ហួ​បាន​និយាយថា កូកាអ៊ីន​ដ៏​ច្រើន​សម្បើម​នេះ​មានតម្លៃ ១ ពាន់​លាន​យ័ន (១៦០ លាន​ដុល្លារ​)​។​

​ថ្នាំញៀន​នេះ​គឺ​បានមកពី​ប្រទេស​អាមេរិក​ខាងត្បូង​មិន​ស្គាល់​អត្តសញ្ញាណ​មួយ ហើយ​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​កំពង់ផែ​សាន​វៃ នៃ​ខេត្ត​ក្វាង​ដុង​។​

​សេចក្តី​ថ្លែង​របស់​ប៉ូលិស​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​មិនបាន​និយាយថា​តើ​គ្រឿងញៀន​នេះ​ត្រូវ​បានកំណត់​ដឹក​មក​ទីផ្សារ​ចិន​ឬ​ប្រទេស​ផ្សេងទៀត​នោះទេ ប៉ុន្តែ​ការប្រើប្រាស់​កូកាអ៊ីន​មាន​កម្រិត​ទាប​នៅក្នុង​ប្រទេស​ចិន បើ​ប្រៀបធៀប​ទៅនឹង​ថ្នាំញៀន​ដទៃទៀត​។​

​របាយការណ៍​របស់រ​ដ្ឋា​ភិ​បាល​ឆ្នាំ ២០១៧ បាន​រកឃើញថា ប្រទេស​ចិន​មាន​អ្នកប្រើប្រាស់​ថ្នាំញៀន​ចំនួន ២,៥ លាន​នាក់ ដោយ ៦០​ភាគរយ​សេព​ថ្នាំញៀន​សំយោគ ៣៨ ភាគរយ​ជក់​អាភៀន និង ១,៤ ភាគរយ ប្រើប្រាស់​កូកាអ៊ីន​និង​កញ្ឆា​៕ ដោយ៖ កញ្ញាដាលីស

ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​ស៊ិន​ហួ​បាន​និយាយថា កូកាអ៊ីន​ដ៏​ច្រើន​សម្បើម​នេះ​មានតម្លៃ ១៦០ លាន​ដុល្លារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ